ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កុមា​រា​ កុមារី​ ២​នាក់​ ស្លាប់​ដោយសារ​ពុល​អាហារ​ (បបរ​លាយ​ជាមួយ​មី​កញ្ចប់​រូប​ខ្លាឃ្មុំ​ប្រហិត​ ព្រមទាំង​តែ​គុ​ជ) នៅ​ស្រុក​ក្រូចឆ្មារ​

    BY Khmernote Media July 15, 2019
    កុមា​រា​ កុមារី​ ២​នាក់​ ស្លាប់​ដោយសារ​ពុល​អាហារ​ (បបរ​លាយ​ជាមួយ​មី​កញ្ចប់​រូប​ខ្លាឃ្មុំ​ប្រហិត​ ព្រមទាំង​តែ​គុ​ជ) នៅ​ស្រុក​ក្រូចឆ្មារ​

    ​ខេត្ត​ត្បូងឃ្មុំ​ ៖​ កម្លាំង​ជំនាញ​ផ្នែក​នគរបាល​កោសល្យ​វិ​ច្ច័​យ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រូចឆ្មារ​ បាន​ធ្វើការ​ពិនិត្យ​សាកសព​ កុមា​រ៉ា​ កុមារី​ ២​នាក់​ដែល​បាន​ស្លាប់​ដោយសារ​ពុល​អាហារ​ កាលពី​វេលា​ម៉ោង​៧​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​ក្នុង​បរិវេណ​វត្ត​អម្ពវ័ន​ហៅ​វត្ត​ក្ដុល​កណ្ដាល​ ស្ថិត​នៅ​ភូមិ​ក្ដុល​កណ្ដាល​ ឃុំ​ទ្រា​ ស្រុក​ក្រូចឆ្មារ​ ខេត្ត​ត្បូងឃ្មុំ​។​

    ​តាម​សម្តី​លោកយាយ​ឈ្មោះ​ យា​ ភាន​ អាយុ​៦១​ឆ្នាំ​ លំនៅ​ភូមិ​ក្តុល​លើ​ ឃុំ​ទ្រា​.​ស្រុក​ក្រូចឆ្មារ​ ខេត្ត​ត្បូងឃ្មុំ​ បាន​ឲ្យ​ដឹង​ថា​ លោកយាយ​បាន​នាំ​ចៅ​បង្កើត​ ប្រុស​ ស្រី​ ទៅ​ហូប​បបរ​លាយ​ជាមួយ​មី​កញ្ចប់​រូប​ខ្លាឃ្មុំ​ ប្រហិត​ ព្រមទាំង​តែ​គុ​ជ​។​

    ​តាម​សម្តី​លោកយាយ​បន្ត​ទៀត​ថា​ នៅ​ពេល​ចៅ​ទាំង​២​នាក់​ហូប​បបរ​រួច​ហើយ​ ២​នាក់​បងប្អូន​ក៏​រត់​លេង​ក្បែរ​ពាង​ និង​ឡើង​លើ​ពាង​លេង​ ខណៈនោះ​ ស្រាប់តែ​ចៅ​ឈ្មោះ​ ណា​ង​ យូ​ចាង​ មាន​អាកា​រៈ​ស្លេកស្លាំង​ខ្មៅ​បបូរមាត់​ដេក​លើ​ពោង​ ហើយ​ភ្លាមៗ​នោះ​ ត្រូវ​បាន​ជីតា​បង្កើត​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ តែ​ត្រូវ​បាន​ស្លាប់​នៅ​តាម​ផ្លូវ​។​ ​តាម​ការ​ពិនិត្យ​របស់​អាជ្ញាធរ​សមត្ថកិច្ច​ និង​គ្រូពេទ្យ​បាន​សន្និដ្ឋាន​ថា​ ក្មេង​រង​គ្រោះ​អាច​ស្លាប់​ដោយ​មូលហេតុ​ ស្លាក់​អាហារ​។​ ​បច្ចុប្បន្ន​ ក្មេង​រង​គ្រោះ​បាន​ប្រគល់​ឲ្យ​ឪពុក​ម្តាយ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay