អន្តរជាតិ
គ្រូចាប់ពស់ម្នាក់ភ្លាត់ស្នៀតត្រូវពស់ថ្លាន់រឹតកស្ទើរស្លាប់ (មានវីដេអូ)
BY Khmernote Media
March 24, 2018
ឥណ្ឌា៖ គ្រូចាប់ពស់ម្នាក់ភ្លាត់ស្នៀតត្រូវពស់ថ្លាន់ ដែលគាត់ចិញ្ចឹមជាយូរឆ្នាំមកហើយរឹតករហូតសន្លប់ ខណៈពេលគាត់កំពុងតែសម្ដែងពីវិធីលេងជាមួយនឹងពស់នៅពីមុខទស្សជិកជនជាច្រើននាក់។ លោកគ្រូចាប់ពស់រូបនេះមិនត្រូវបានគេស្គាល់អត្តសញ្ញាណរបស់គាត់នោះទេ គេអាចដឹងត្រឹមថា កន្លែងដែលកើតហេតុនោះគឺស្ថិតនៅក្នុងទីក្រុង Mau ប្រទេសឥណ្ឌា ដែលជាទីកន្លែងដែលលោកគ្រូចាប់ពស់រូបនេះទៅសម្ដែងពីវិធីលេងជាមួយពស់ ដើម្បីទទួលបានប្រាក់ពីទស្សជិកជនជាប្រចាំ។
ជាអកុសនៅក្នុងថ្ងៃកើតហេតុពស់ដែលគាត់តែងប្រលែងលេងជាមួយរាប់ឆ្នាំមកហើយ ស្រាប់តែរឹតកគាត់រហូតទាល់តែគាត់សន្លប់ និងត្រូវបញ្ចូនគាត់ចូលបន្ទប់សង្គ្រោះបន្ទាន់ទៀតផង។ រហូតមកទល់នឹងពេលនេះគេមិនទាន់បានដឹងថា ស្ថានភាពរបស់លោកគ្រូចាប់ពស់រូបនោះទៅជាយ៉ាងណានោះទេ តែគាត់ទំនងជាអាចរួចផុតពីគ្រោះថ្នាក់ដល់ជីវិត៕
អត្ថបទ៖ ភក្តី
ប្រភព៖ dailymail


