អន្តរជាតិ
ផ្អើញពេញឥណ្ឌូនេស៊ី ក្រោយចាប់បានស្តេចពស់វែកយក្សមួយក្បាល ប្រវែង៥ម៉ែត្រ
BY Khmernote Media
March 26, 2018
ឥណ្ឌូនេស៊ី៖ ពស់វែកដ៏ធំមួយក្បាលត្រូវបានគេសន្មត់ថា ជាស្តេចពស់វែកប្រចាំប្រទេសឥណ្ឌូនេស៊ី ដែលការសន្មត់នេះដោយផ្អែកលើ ទំហំដ៏ធំមិនធ្លាប់មាន និងអាយុដ៏ចាស់របស់សត្វពស់មួយក្បាលនេះ។ ស្តេចពស់វែកមួយក្បាលត្រូវបានម្ចាស់គណនី Facebook មួយដែលមានឈ្មោះថា Agung S Dewangga ថតរូប និងយកមកបង្ហោះ ហើយវាត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមចែករំលែកតៗគ្នារហូតដល់ទៅ ២០,០០០ ដងឯណោះ។
គេមិនបានបង្ហាញពីប្រវែង និងទម្ងន់ពិតប្រាកដរបស់ស្តេចពស់វែកនេះទេ តែគេអាចសន្និដ្ឋានថា ពស់មួយក្បាលនេះមានប្រវែងប្រហែលជា ៥ ទៅ ៦ ម៉ែត្រ។ តោះទៅទស្សនារូបភាពរបស់ស្តេចពស់វែកដូចខាងក្រោមនេះ៖
ប្រភព៖ coconuts






