អតីតនាយករដ្ឋមន្ដ្រីថៃលោក ថាក់ស៊ីន គ្រោងនឹងបង្កើតគណបក្សថ្មីមួយឈ្មោះថា «Pheu Dharma»
យោងតាមប្រភពគណបក្សភឿថៃបានឱ្យដឹងថា អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងបង្កើតគណបក្សនយោបាយថ្មីមួយនាពេលឆាប់ៗខាងមុខ ហើយបន្ទាប់មកនឹងប្រគល់គណបក្សភឿថៃ (PTP) ឱ្យទៅអនុសេនីយ៍ឯក Khunying Sudara Keyuraphan ដែលលោកមានការទុកចិត្តលើ។ ប្រភពបាននិយាយថា គណបក្សថ្មីដែលប្រហែលជាត្រូវបានគេឱ្យឈ្មោះថា «Pheu Dharma» នឹងមានទាំងអតីតយុទ្ធជន និងមនុស្សថ្មី ចេញពីរង្វង់ខាងក្នុងរបស់លោកថាក់ស៊ីន។

ប្រភពនេះបាននិយាយថា មេដឹកនាំ Pheu Dharma អាចជាលោក Sompong Amornwiwat ដែលទើបតែជាប់ឆ្នោតថ្មីៗជាអ្នកដឹកនាំរបស់ PTP ហើយទំនងជានឹងមានលោក Anudit Nakhonthap ជាអគ្គលេខាធិការ។ សមាជិកផ្សេងទៀតដែលអាចទៅចូលរួមជាមួយនឹង «Pheu Dharma» មានដូចជា៖ លោក Plodprasop Surassawadi ដែលធ្លាប់ជាអ្នកដឹកនាំធនធានធម្មជាតិ, អតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុលោក Kittirat Na Ranong និងអតីតរដ្ឋមន្ត្រីក្រសួងការបរទេសលោក Chusak Sirinil ។ ប្រភពដដែលបាននិយាយថា ការសម្រេចចិត្តរបស់លោក ថាក់ស៊ីន ដើម្បីបង្កើត Pheu Dharma ហាក់ដូចជាកើតចេញពីការភ័យខ្លាចចំពោះការទោរទន់របស់គណបក្សភឿថៃទៅកាន់គណបក្សអនាគតឆ្ពោះទៅមុខ (Future Forward Party) ដែលកំពុងមានប្រជាប្រិយភាព។
ប្រភពបាននិយាយថា ភាគីពាក់ព័ន្ធរបស់លោក ថាក់ស៊ីន បានឃើញគណបក្សអនាគតឆ្ពោះទៅមុខ (FFP) ទទួលបានប្រជាប្រិយភាពនៅក្នុងបន្ទាយរបស់ពួកគេនៅឯភាគខាងជើង និងភាគឦសាន ដែល FFP កំពុងធ្វើយុទ្ធនាការយ៉ាងខ្លាំងក្លា ដើម្បីឱ្យមានការបោះឆ្នោតរដ្ឋបាលក្រុង និងស្រុកនាពេលអនាគត។ ប្រភពនេះបាននិយាយក្នុងលក្ខខណ្ឌអនាមិកកាលពីថ្ងៃអាទិត្យ ដែលជាខួបលើកទី ១៤ នៃការបង្កើតគណបក្សបក្សថៃស្រឡាញ់ថៃ (Thai Rak Thai) និងជាគណបក្សដើមរបស់លោកថាក់ស៊ីន៕

អត្ថបទ៖ លីដា