ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នាយឧត្ដមសេនីយ៍​ សៅ​ សុខា​ ៖ “អ្នកប្រព្រឹត្តបទល្មើសព្រៃឈើមិនថា អ្នកតូច ឬអ្នកធំទេ ត្រូវតែបង្ក្រាបទាំងអស់”

    BY Khmernote Media July 15, 2019
    នាយឧត្ដមសេនីយ៍​ សៅ​ សុខា​ ៖ “អ្នកប្រព្រឹត្តបទល្មើសព្រៃឈើមិនថា អ្នកតូច ឬអ្នកធំទេ ត្រូវតែបង្ក្រាបទាំងអស់”

    នាយឧត្ដមសេនីយ៍​ សៅ​ សុខា​ ប្រធាន​គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានមានប្រសាសន៍​ថា​ ជនប្រព្រឹត្តបទល្មើសព្រៃឈើមិនថាអ្នកមាន អ្នកក្រ អ្នកតូច ឬអ្នកធំទេ ត្រូវតែបង្ក្រាបទាំងអស់​។

    ដោយ នាយឧត្ដមសេនីយ៍​ សៅ​ សុខា បានបញ្ជាក់ថា ៖ “លើកនេះជនល្មើសមិនថាអ្នកមាន អ្នកក្រ អ្នកតូច ឬអ្នកធំទេ ច្បាប់ចែងច្បាស់ហើយព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ ពលរដ្ឋស្មើភាពគ្នាចំពោះមុខច្បាប់។ អោយតែរកឃើញថាទង្វើនោះជាបទល្មើស ត្រូវបង្ក្រាបទាំងមនុស្ស មធ្យោបាយប្រព្រឹត្តបទល្មើស។ មន្ត្រីអនុវត្តន៏ច្បាប់ ក្នុងគណៈកម្មការ ក៏ត្រូវពង្រឹងវិន័យ និងអនុវត្តន៏ច្បាប់ដូចគ្នា បើរកឃើញថាផ្សំគំនិត ឬពាក់ព័ន្ធ និងបទល្មើស”។ គួរបញ្ជាក់ថា​ កាលពីថ្ងៃទី​០៩​ ខែ​កក្កដា ឆ្នាំ​ ២០១៩​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ បាន​ចាប់​ឃាត់​ខ្លួន​ ឧកញ៉ា​ ស៊ឹង​ សំអុល​ និង​ បក្ខពួក​ ៣​ នាក់​ ពីបទពាក់ព័ន្ធនឹងបទល្មេីសព្រៃឈេី​ បញ្ជូនខ្លួន​ទៅសាលាដំបូងខេត្តមណ្ឌលគីរី​  ខណៈដែលសមត្ថកិច្ចកំពុងតែតាមចាប់ជនសង្ស័យ៤រូបទៀត ពាក់ព័ន្ធនឹងបទល្មេីសព្រៃឈេី​នៅខេត្តមណ្ឌលគីរី​៕

    ប្រភព៖ ស៊ន សុភក្រ្ត

    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay