ព័ត៌មានជាតិ
រថយន្តបាកុង៦គ្រឿង ដែលជាមធ្យោបាយដឹកឈើខុសច្បាប់ ត្រូវបានសមត្ថកិច្ចរកឃើញនិងដុតបំផ្លាញចោលនៅនឹងកន្លែង
BY Khmernote Media
July 15, 2019
កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចខេត្តស្ទឹងត្រែងរុករកឃើញរថយន្តបាកុង៦គ្រឿង ពួនលាក់ខ្លួនសម្ងំទុកពេលស្ងាត់ធ្វើសកម្មភាពដឹកជញ្ចូនឈើខុសច្បាប់បន្ត និងត្រូវបានសមត្ថកិច្ចរើបអូសយកមកដុតបំផ្លាញចោលនៅចំណុចភូមិស្រែស្រណុកថ្មី ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។
រថយន្តទាំង៦គ្រឿង នេះត្រូវបានប្រភពព័ត៌មានបានបញ្ជាក់ថារត់គេចពីទឹកដីស្រុកកោះញ៉ែក ខេត្តមណ្ឌលគីរី ក្រោយពីប្រតិបត្តិការចុះរឹបអូសរថយយ៉ីឌុបដឹកឈើ ជាង៤០គ្រឿងរួមទាំងរថយន្តបាកុង និងធ្វើការដុតកំទិចចោល ក្រោយការដឹកនាំបញ្ចាផ្ទាល់ ពីលោកនាយឧត្តមសេនិយ៍ សៅ សុខា ទើបធ្វើឲ្យក្រុមរថយន្តទាំងនេះភ័យស្លន់ស្លោរត់គេច ពួនជ្រកក្រប់កន្លែងតាមព្រៃ ក្នុងខេត្តដែលនៅជាប់ព្រំប្រទល់នោះ”៕





ប្រភព៖ ជីវ័ន្ត គេហទំព័រនាគមាស