ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខ្យល់ខ្លាំង ហើយរលកក៏ធំៗទៀត បើអាចកុំទាន់ទៅលេងតំបន់សមុទ្រអីមួយរយៈនេះ

    BY Khmernote Media July 16, 2019
    ខ្យល់ខ្លាំង ហើយរលកក៏ធំៗទៀត បើអាចកុំទាន់ទៅលេងតំបន់សមុទ្រអីមួយរយៈនេះ

    យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ខ្យល់មូសុងនិរតីបាននឹងកំពុងបង្កើនឥទ្ធិពលមកលើតំបន់មាត់សមុទ្រគួបផ្សំនឹងវិសម្ពាធមួយ ដែលស្ថិតនៅក្នុងសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច។ វិសម្ពាធនឹងបំប្លែងខ្លួនទៅជាព្យុះទី៥ ឈ្មោះ ដាណាស់ (Danas) នាថ្ងៃស្អែក មានទិសដៅឆ្ពោះទៅកាន់ប្រទេសចិនភាគខាងកើត ហើយកម្ពុជាយើងទទួលឥទ្ធិពលដូចជា៖

    ១. បណ្តាខេត្តនៅមាត់សមុទ្រនឹងមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន ខ្យល់ខ្លាំងបង្កើតទៅជារលកធំ និងខ្ពស់ៗ

    ២. បណ្តាខេត្ត និងរាជធានីនៅតំបន់ទំនាបកណ្តាលភាគខាងត្បូង ភាគកណ្តាល និងភាគខាងកើត ដែលមានព្រំប្រទល់ជាប់វៀតណាម នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ទន្ទឹមនឹងនោះក៏អាចមានភ្លៀងខ្លាំងដោយកន្លែងផងដែរ។

    ៣. បណ្តាខេត្តនៅភាគពាយ័ព្យ និងខ្ពង់រាប នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ។ ទន្ទឹមនឹងនោះក៏អាចមានកន្លែងខ្លះ ភ្លៀងខ្លាំងផងដែរ

    បងប្អូនប្រជានេសាទ និងភ្ញៀវទេសចរណ៍តាមតំបន់ឆ្នេរ និងកោះ បង្កើនមានការប្រុងប្រយ័ត្នខ្ពស់

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay