ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នេះជាអ្វីដែលអ្នកគួរតែធ្វើ ប្រសិនបើត្រូវជាប់គាំងនៅក្នុងជណ្ដើរយន្តប្រអប់

    BY Khmernote Media March 24, 2018
    នេះជាអ្វីដែលអ្នកគួរតែធ្វើ ប្រសិនបើត្រូវជាប់គាំងនៅក្នុងជណ្ដើរយន្តប្រអប់

    ការជាប់គាំងនៅក្នងជណ្ដើរយន្តប្រអប់ គឺជាសុបិន្តដ៏អាក្រក់បំផុតមួយសម្រាប់អ្នកដែលមានអារម្មណ៍ខ្លាចទីងងឹត ក៏ដូចជាមនុស្សជាច្រើនដទៃទៀត។ ក្នុងករណីអាសន្នប្រភេទដូចនេះ វាជាការសំខាន់ណាស់ដែលយើងត្រូវដឹងអំពីអ្វីដែលគួរធ្វើ និងមិនគួរធ្វើ។ ទោះជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់ទាយដឹងពីរឿងរ៉ាវថ្ងៃអនាគតនោះទេ ហេតុនេះការការពារ គឺប្រសើរជាងព្យាបាល។ អ្នកគួរចេះរៀបចំ និងប្រុងបៀបខ្លួនទុកជាមុនគ្រប់ពេលទើបប្រសើរ។ ខាងក្រោមជាវិធីសាស្ត្រមួយចំនួនដែលអ្នកគួរតែអនុវត្តន៍តាម ប្រសិនបើហេតុការណ៍អាក្រក់នេះកើតឡើងចំពោះអ្នក ៖ 

    ១. កុំស្លន់ស្លោរ ៖ មិនថាស្ថិតក្នុងស្ថានភាពអាសន្នប្រភេទណាក៏ដោយ ភាពស្លន់ស្លោរមិនអាចជួយអ្វីបានក្រៅពីបណ្ដាលឲ្យស្ថានភាពកាន់តែអាក្រក់ឡើងឡើយ។ ដូច្នេះនៅខណៈពេលជាប់គាំងនៅក្នុងជណ្ដើរយន្តប្រអប់ អ្វីដែលអ្នកត្រូវធ្វើ គឺរក្សាភាពស្ងៀមស្ងាត់ និងព្យាយាមដកដង្ហើមចេញចូលមួយៗឲ្យវែងៗ។ ជណ្ដើរយន្តប្រអប់ គឺមិនមានសមត្ថភាពធ្វើឲ្យខ្យល់ចេញចូលបានត្រឹមត្រូវដូចបរិយាកាសខាងក្រោមនោះទេ ហេតុនេះប្រសិនបើអ្នកបណ្ដោយអារម្មណ៍ឲ្យធ្លាក់ចូលក្នុងភាពភ័យស្លន់នោះអ្នកអាចនឹងជួបប្រទះនូវបញ្ហានៃកង្វះអុកស៊ីសែនជាក់ជាមិនខាន។ សម្រួល ឬរំងាប់អាត្រាបេះដូងដោយការឈរត្រង់ខ្លួន។

    ២. ស្រែករកជំនួយ ៖ នៅមុនពេលធ្វើសកម្មភាពណាមួយដើម្បីចេញផុតពីជណ្ដើរយន្តដោយខ្លួនឯង ចូរសាកល្បងព្យាយាមស្រែករកជំនួយសិនតាមរយៈការប្រើប្រាស់ ឬចុចប៊ូតុងដែលមានរូបកណ្ដឹង។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើចរន្តអគ្គីសនីមិនដំណើរការនោះវាក៏មិនអាចជួយអ្វីអ្នកបានដែរ។ ក្នុងករណីនេះ សាកល្បងស្រែក ឬគោះអ្វីក៏បានឲ្យបានលឺ ហើយច្រើនដងបំផុតតាមដែលអាចធ្វើទៅបានដើម្បីជាការបញ្ចេញសំលេងឲ្យអ្នកដទៃដែលនៅខាងក្រៅជណ្ដើរអាចដឹងថាអ្នកកំពុងជាប់គាំង។ អ្នកអាចដោះស្បែកជើងម្ខាង ហើយវាយទៅលើផ្នែកដែកនៃទ្វារជណ្ដើរយន្ត រួចព្យាយាមស្រែកឲ្យលឺ។

    ៣. ស្វែងរកប្រភពនៃពន្លឺ ៖ ប្រសិនបើចរន្តអគ្គីសនីឈប់ដំណើរការ ចូរព្យាយាមស្វែងរកប្រភពពន្លឺណាមួយ ឬបើកពិលទូរស័ព្ទដៃរបស់អ្នក។ វិធីនេះមិនត្រឹមតែអាចជួយរម្ងាប់អារម្មណ៍ភ័យស្លន់បាននោះទេ ប៉ុន្តែវាក៏ជួយឲ្យអ្នកអាចមើលប៊ូតុងអាសន្នផ្សេងៗបានផងដែរ។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនត្រូវប្រើប្រាស់ដែកកេះឡើយ ក៏ព្រោះវាមិនត្រឹមតែបង្កគ្រោះថ្នាក់ជាយថាហេតុប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងកាត់បន្ថយអុកស៊ីសែនដែលអ្នកត្រូវការទៀតផង។

    ៤. ទាក់ទងទៅកាន់ផ្នែកសង្គ្រោះបន្ទាន់ ៖ ប្រសិនបើប៊ូតុងខលក្នុងជណ្ដើរមិនដំណើរការទេនោះ កុំប្រញាប់ប្រញាលគេចចេញដោយខ្លួនឯង។ ជាដំបូងត្រូវខលទាក់ទងទៅកាន់ផ្នែកទទួលភ្ញៀវនៃអាគារ ឬលេខសង្គ្រោះបន្ទាន់ដូចជា ១១៩ ឬ ១១៧ សម្រាប់ប្រទេសកម្ពុជា ៩១១ ដែលត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសដទៃទៀត ប៉ុន្តែអ្នកគួរតែធ្វើការឆែករកលេខសង្គ្រោះបន្ទាន់ជាក់លាក់របស់ប្រទេសដែលអាចមានបិតនៅលើជញ្ជាំងនៃប្រអប់ជណ្ដើរយន្ត ឬលើបន្ទះក្ដារប៊ូតុង។

    ៥. ព្យាយាមចុចប៊ូតុងដើម្បីបើកទ្វារ ៖ ប្រសិនបើជណ្ដើរជាប់គាំងនៅជាន់ណាមួយ ហើយទ្វារមិនព្រមបើកនោះ ចូរព្យាយាមចុចប៊ូតុងជាន់ដែលអ្នកកំពុងជាប់នោះម្ដងទៀត។ កុំព្យាយាមចុចប៊ូតុងផ្សេង។ ប្រសិនបើទ្វារនៅតែមិនបើក ចូរព្យាយាមចុចប៊ូតុងបើកទ្វារ ឬជាភាសាអង់គ្លេស “Open Door”។

    ៦. ចុចប៊ូតុងឈប់ ឬ “Stop” ៖ ប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពដែលត្រូវតែគេចចេញពីជណ្ដើរយន្តឲ្យបានដោយខ្លួនឯង ចូរព្យាយាមចុចប៊ូតុងឈប់ ឬ “Stop”។ ប្រសិនបើវាជាប់គាំង ចូរទាញចេញ ហើយចុចម្ដងទៀត។ វិធីនេះនឹងធ្វើឲ្យជណ្ដើរយន្តនៅគាំងស្ងៀម ខណៈពេលដែលអ្នកកំពុងព្យាយាមធ្វើដំណើរចេញ។

    ៧. ត្រូវមានការអត់ធ្មត់ ៖ ក្រោយពីបានដឹងថា ជំនួយកំពុងតែនឹងមកដល់ ឬមានគេកំពុងតែធ្វើដំណើរមកជួយយកអ្នកចេញហើយនោះ ចូរព្យាយាមគ្រប់គ្រងអារម្មណ៍ខ្លួនឯង។ អ្នកអាចបន្ធូរអារម្មណ៍តាមរយៈការឆាត និយាយទូរស័ព្ទ ឬលេងហ្គេមក្នុងទូរស័ព្ទជាដើម៕

    អត្ថបទ ៖ Bee

    ប្រភព ៖ Brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay