ព័ត៌មានជាតិ
គ្រាន់តែ១ខែ ចាប់បានរថយន្តដឹកលើសទម្ងន់ជិត២០០គ្រឿង និងពិន័យជាង ៤រយលានរៀល
BY Khmernote Media
July 16, 2019
ក្នុងខែមិថុនា ឆ្នាំ២០១៩ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ១៩៧គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៤២២,៧០០,០០០ រៀល។ យើងសង្កេតឃើញថា ចំនួនរថយន្តដែលចាប់បានទាំងនេះ មានការថយចុះចំនួន ២៤ គ្រឿង គឺពី ២២១ គ្រឿង ក្នុងខែឧសភា មក ១៩៧ គ្រឿង ក្នុងខែមិថុនា ឆ្នាំ២០១៩ ។ ក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់ ២៨តោន៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន