ប្រទេសថៃនឹងមានគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតប្រចាំទសវត្សរ៍
នាយកដ្ឋានឧតុនិយមនិយាយថា ប្រទេសថៃនឹងជួបប្រទះគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ ដោយសារតែទឹកភ្លៀងជាមធ្យមនៅទូទាំងតំបន់ចម្រូតធំៗបានធ្លាក់ចុះទាប។ អ្នកស្រី Kornrawee Sitthichiwapak អគ្គនាយករងរបស់នាយកដ្ឋានបាននិយាយថា ភ្លៀងធ្លាក់នៅរដូវវស្សាឆ្នាំនេះគឺស្ថិតនៅក្រោមមធ្យមភាគ ជាពិសេសនៅភាគខាងជើង និងភាគឦសាន ក៏ដូចជានៅតំបន់ទំនាបកណ្ដាល ដែលតំបន់ទាំងអស់នេះសុទ្ធតែជាតំបន់ដាំដុះសំខាន់ៗ។

បើយោងតាមរបាយការណ៍របស់ ONWR បានបង្ហាញថា កម្រិតទឹកនៅក្នុងអាងធំៗដូចជា៖ ភាគខាងជើងមានប្រហែល ៣៨%, ភាគឦសាន ៣៣%, ភាគកណ្ដាលមាន ២២%, ភាគខាងកើត ៣៥% , នៅខាងលិច ៦៧% និងខាងត្បូង ៦០% ប៉ុណ្ណោះ។ ការិយាល័យធារាសាស្ត្ររាជ ទី៨ បានឱ្យដឹងថា កង្វះភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យអាងស្តុកធន់មធ្យមចំនួន ៤កន្លែង នៅក្រុងនគររាជសីមា ស្ងួតចែសតែម្ដង។
អាងស្តុកទឹកទទេទាំងនេះក៏បានជំរុញឱ្យការិយាល័យធនធានទឹកជាតិ (ONWR) ពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីកាត់បន្ថយផលប៉ះពាល់នៃគ្រោះរាំងស្ងួត។ លោក Samroeng Saengphuwong អគ្គលេខាធិការរងនៃការិយាល័យធនធានទឹក បានបើកកោះប្រជុំមួយនៅខេត្ត Buri Ram ដែលបានចូលរួមដោយមន្ត្រីមកពី៖ Nakhon Ratchasima, Surin, Buri Ram, Si Sa Ket និង Ubon Ratchathani ដើម្បីពិភាក្សាអំពីស្ថានភាពនេះ៕


អត្ថបទ៖ លីដា