ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសិក្សាបង្ហាញថា ម្ចាស់ឆ្កែច្រើនជាង ៥០% ថើបឆ្កែសម្លាញ់របស់ពួកគេ ច្រើនជាងដៃគូស្នេហារបស់ពួកគេទៅទៀត

    BY autoadmin July 17, 2019
    ការសិក្សាបង្ហាញថា ម្ចាស់ឆ្កែច្រើនជាង ៥០% ថើបឆ្កែសម្លាញ់របស់ពួកគេ ច្រើនជាងដៃគូស្នេហារបស់ពួកគេទៅទៀត

    Riley’s Organics ដែលជាក្រុមហ៊ុនចំណីឆ្កែធម្មជាតិ បានធ្វើការស្ទង់មតិមួយកាលពីពេលថ្មីៗនេះដើម្បីមើលថា តើម្ចាស់ឆ្កែជិតស្និទ្ធនឹងសត្វឆ្កែរបស់ពួកគេប៉ុណ្ណា។ ក្រុមហ៊ុនបានស្នើសួរម្ចាស់ឆ្កែនៅទូទាំងសហរដ្ឋអាមេរិកថា តើពួកគេបានផ្តល់ការថែទាំដោយក្តីស្រឡាញ់យ៉ាងណាទៅដល់សត្ថចិញ្ចឹមរបស់ពួកគេ? ហើយទីបំផុតក្រុមហ៊ុនបានរកឃើញថា សត្វឆ្កែជាញឹកញាប់ទទួលបានក្ដីស្រឡាញ់ច្រើនជាងមនុស្សទូទៅ។

    យោងតាមលទ្ធផលរបស់ Riley’s Organics បានឱ្យដឹងថា ក្នុងចំណោមអ្នកចូលរួម ៥២% បានសារភាពថា ពួកគេថើបឆ្កែចិញ្ចឹមច្រើនជាងដៃគូរបស់ខ្លួនទៅទៀត។ មិនត្រឹមតែប៉ុណ្ណឹងទេ ក្នុងចំណោមម្ចាស់ឆ្កែទាំង ៥២% បាននិយាយថា ពួកគេចូលចិត្តគេងលើគ្រែជាមួយឆ្កែសំណព្វ ច្រើនជាងដៃគូរបស់ពួកគេទៅទៀត។ លទ្ធផលនេះវាមិនគួរឱ្យភ្ញាក់ផ្អើលទេ ខណៈ ៩៤% នៃក្រុមម្ចាស់ឆ្កែដែលត្រូវបានស្ទង់មតិដោយ Riley’s Organics បាននិយាយថា ពួកគេសុខចិត្តចំណាយពេលនៅផ្ទះជាមួយឆ្កែ ជាជាងការចំណាយពេលដាច់យប់ជាមួយមិត្តរបស់ពួកគេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ people

    Share This Post: