ផ្អាកសំណង់អគារ និងផ្ទះល្វែង៣កន្លែង នៅក្នុងខណ្ឌចំការមន
ភ្នំពេញ៖ នៅព្រឹក ថ្ងៃពុធ ១រោច ខែ អាសាឍ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៩ ក្រុមការងាររដ្ឋបាលខណ្ឌចំការមន លោក អាំង សិរីពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខណ្ឌចំការមន តំណាងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ ការិយាល័យរៀបចំដែនដី គនរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌ រដ្ឋបាលសង្កាត់ទន្លេបាសាក់ និងមេភូមិ៣ ចុះត្រួតពិនិត្យសំណង់នៅលើផ្លូវលេខ ៤២២ ភូមិ ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចំនួន ០៣ ទីតាំងដូចខាងក្រោម៖
ទី១. អគារសំណង់ផ្ទះល្វែង ដែលពុំមានលិខិតអនុញ្ញាត (ពុំទាន់បង្ហាញលិខិតអនុញ្ញាត) របស់លោក ស្រី ចន្ធូ ទីតាំងផ្ទះលេខ ១៨ ក្រោយពីបានពិនិត្យមើលស្ថានភាពជាក់ស្តែងរួច ប្រធានក្រុមការងារ បានណែនាំឲ្យម្ចាស់សំណង់៖
– រើសម្ភារៈសំណង់ចេញពីចិញ្ចើមផ្លូវក្នុងរយៈពេល៣ថ្ងៃ
– ណែនាំឲ្យកម្មករ និងក្រុមជាងទាំងអស់ស្នាក់នៅក្រៅការដ្ឋាន ដោយមិនអនុញ្ញាតឲ្យស្នាក់នៅក្នុងការដ្ឋានជាដាច់ខាត
– ផ្អាកសកម្មភាពសាងសង់ជាបណ្តោះអាសន្ន
ទី២. អគារសំណង់ផ្ទះល្វែងដោយជួសជុល និងសាងសង់បន្ថែម ដែលព៊ំមានលិខិតអនុញ្ញាត (ពុំទាន់បង្ហាញលិខិតអនុញ្ញាត) របស់លោក គង់ រ៉ាឌី ទីតាំងផ្ទះលេខ៨ ក្រោយពីបានពិនិត្យមើលស្ថានភាពជាក់ស្តែងរួច ប្រធានក្រុមការងារ បានណែនាំឲ្យម្ចាស់សំណង់ ៖
– រើសម្ភារៈសំណង់ចេញពីចិញ្ចើមផ្លូវក្នុងរយៈពេល៣ថ្ងៃ
– ណែនាំឲ្យកម្មករ និងក្រុមជាងទាំងអស់ស្នាក់នៅក្រៅការដ្ឋាន ដោយមិនអនុញ្ញាតឲ្យស្នាក់នៅក្នុងការដ្ឋានជាដាច់ខាត
– ផ្អាកសកម្មភាពសាងសង់ជាបណ្តោះអាសន្ន
ទី៣. អគារស្នាក់នៅរួម ដែលសង់ខុសពីលិខិតអនុញ្ញាត (ខុសនគរូបនីយកម្ម) របស់លោក លី សង្ហា ស្ថិតនៅទីតាំងផ្ទះលេខ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ក្រោយពីបានពិនិត្យមើលស្ថានភាពជាក់ស្តែងរួច ប្រធានក្រុមការងារ បានណែនាំឲ្យម្ចាស់សំណង់៖
– រើសម្ភារៈសំណង់ចេញពីចិញ្ចើមផ្លូវក្នុងរយៈពេល៣ថ្ងៃ
– ណែនាំឲ្យកម្មករ និងក្រុមជាងទាំងអស់ស្នាក់នៅក្រៅការដ្ឋាន ដោយមិនអនុញ្ញាតឲ្យស្នាក់នៅក្នុងការដ្ឋានជាដាច់ខាត
– ផ្អាកសកម្មភាពសាងសង់ជាបណ្តោះអាសន្ន។

ប្រភព៖ រដ្ឋបាលខណ្ឌចំការមន

