ព័ត៌មានជាតិ
កាកសំណល់ ប្រមាណ ៨៣ទូកុងទឺន័រ ត្រូវបានគេបង្ហើបថាមានប្រភពពី សហរដ្ឋអាមេរិក និងកាណាដា
BY Khmernote Media
July 17, 2019
មានការភ្ញាក់ផ្អើលបន្ទាប់ពី គាស់កុងទឺន័រចំនួន ៨៣ទូ រកឃើញសុទ្ធតែកាកសំណល់សំរាម នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរួចមក នៅថ្ងៃនេះក៏មានព័ត៌មានបង្ហាញថាកាកសំណល់ ប្រមាណជាកុងទឺន័រចំនួន ៨៣ទូ នេះមានប្រភពមកពីប្រទេសអភិវឌ្ឍ មាន សហរដ្ឋអាមេរិក និងកាណាដា នេះបើយោងតាមសម្តីរបស់លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។
គួររំលឹកថាមូលហេតុដែលកាកសំណល់នេះអាចនាំចូលមកប្រទេសកម្ពុជាបាន ព្រោះតែប្រទេសប្រភពដើមបានក្លែងបន្លំឯកសារនាំចូល ដោយមិនបញ្ជាក់ប្រភេទទំនិញច្បាស់លាស់ ពោលគ្រាន់តែសរសេរថា ប្រភេទទំនិញកែច្នៃ ប៉ុន្ដែពេលមកដល់កម្ពុជាទើបសមត្ថកិច្ចស្គែនពិនិត្យទៅឃើញថាជាកាកសំណល់សំរាមដែលគេបោះចោល៕


