និសិត្សពេទ្យឆ្នាំទី៧បោះបង់ចោលការសិក្សា ហើយបែរមកចាប់អាជីពជាអ្នកធ្វើនំបុ័ងលក់ទៅវិញ
ប្រទេេសចិន ៖ សព្វថ្ងៃមនុស្សបែបច្រើនជ្រើសរើសរៀននូវមុខវិជ្ជាណាដែលមានសក្តានុពលនិងអាចរកចំណូលបានច្រើន តែក៏មានមនុស្សមួយចំនួនបែបជាបោះបង់ចោលវាហើយជ្រើសរើសដើរតាមក្តីស្រមៃរបស់ខ្លួនវិញ។ ប្រភពព័ត៌មានរបស់ចិនបានចុះផ្សាយរឿងរ៉ាវគួរអោយភ្ញាក់ផ្អើលមួយ ដែលបុរសម្នាក់បោះបង់ចោលការសិក្សាផ្នែកវិជ្ជសាស្ត្រឆ្នាំទី៧របស់ខ្លួនទៅចាប់យកអាជីពជាអ្នកធ្វើនំប៉័ងលក់ទៅវិញ។ តាមប្រភពបានអោយដឹងថាលោក Huang ជានិសិត្សឆ្នាំទី៧ចាងផ្នែកវិជ្ជសាស្រ្តនៅសាកលវិទ្យាល័យដ៏ល្បីមួយរបស់ចិន។
គាត់បានប្រាប់ថាក្រោយពីរៀនខាងផ្នែកវិជ្ជាសាស្រ្តនេះអស់រយៈពេល៧ឆ្នាំ គាត់មានអារម្មណ៍ថាចាប់ផ្តើមនឿយណាយជាវាបន្តិចម្តងៗ។ រហូតមកដល់គាត់បានមើលឃើញកម្មវិធី “Paul Hollywood’s Bread” នៅលើទូរទស្សន៍ដោយចៃដន្យ គាត់មានការចាប់អារម្មណ៍ខ្លាំងណាស់ជាពិសេសការធ្វើនំប័ុងតែម្តង។ គាត់ក៏សម្រេចចិត្តបោះបង់ចោលការសិក្សាបើទោះបីជាមិនទទួលបានការគាំទ្រពីសំណាក់ក្រុមគ្រួសារ និងមិត្តភក្តិក៏ដោយ។ គាត់បន្តថា នៅពេលធ្វើនំប័ុងវាមានអ្វីគួរអោយចាប់អារម្មណ៍ខ្លាំង និងមានភាពឯករាជ្យផ្ទាល់ខ្លួនទៀតផង។ គាត់បានគួរអោយអាណិតនោះទេ”៕





អត្ថបទ៖ Mali
ប្រភព៖ cgtn