ព័ត៌មានជាតិ
នគរបាលចរាចរណ៍ក្រុងព្រះសីហនុ ឃាត់ចាប់រថយន្តកុងតឺន័រមួយគ្រឿងដែលព្យាយាមបើកបរចូលក្រុង
BY Khmernote Media
July 18, 2019
ក្រុងព្រះសីហនុ៖ នគរបាលចរាចរណ៍បានឃាត់ចាប់រថយន្តកុងតឺន័រមួយគ្រឿង ពាក់ស្លាកលេខ 3E-2507 ដែលបើកបរតាមផ្លូវបេតុងចំណោតវត្តលើ ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ នៅមុនថ្ងៃត្រង់ថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រោយពេលដែលតៃកុងឡានកុងតឺន័រនេះមិនស្តាប់តាមបំរាមហាមឃាត់ ព្យាយាមបើកបរចូលក្រុងតាមបណ្តោយផ្លូវនេះនាំអោយមានការកកស្ទះចរាចរណ៍រយៈពេលយូរផងដែរ។
សូមបញ្ជាក់ថាកំណាត់ផ្លូវបេតុងមួយនេះអជ្ញាធរបានហាមឃាត់មិនអោយរថយន្តធំបើកបរឆ្លងកាត់ឡើយ ដោយទុកលទ្ធភាពអោយតែរថយន្តតូចនិងម៉ូតូជាដើម ដើម្បីការពារហានិភយ័ផ្សេងៗដូចដែលធ្លាប់កើតមានកន្លងមកដោយសាររថយន្តធំបង្កជាគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយមានមនុស្សស្លាប់និងរបួសច្រើននាក់មកហើយ៕




ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង