ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រសិនបើមិនចង់បាត់បង់នូវភាពគួរឲ្យទាក់ទាញ ចូរព្យាយាមជៀសឲ្យផុតពីសភាពទាំងប៉ុន្មាននេះ

    BY Khmernote Media March 24, 2018
    ប្រសិនបើមិនចង់បាត់បង់នូវភាពគួរឲ្យទាក់ទាញ ចូរព្យាយាមជៀសឲ្យផុតពីសភាពទាំងប៉ុន្មាននេះ

    សម្លៀកបំពាក់ ក៏ដូចជាការស្លៀកពាក់តុបតែងខ្លួន គឺជាផ្នែកមួយដ៏សំខាន់នៃរូបសម្បត្តិខាងក្រៅរបស់មនុស្សម្នាក់ៗ។ ពេលខ្លះភាពគួរឲ្យទាក់ទាញរបស់មនុស្ស គឺមានពាក់ព័ន្ធទៅនឹងការស្លៀកពាក់របស់ពួកគេ។ ការស្លៀកពាក់បានសមរម្យក៏ជួយលើកតម្លៃមនុស្សគ្រប់គ្នាផងដែរ។ ខាងក្រោមជាចំនុចចំណុចមួយចំនួនដែលអ្នកគួរព្យាយាមជៀសឲ្យផុត ប្រសិនបើមិនចង់បាត់បង់ភាពគួរឲ្យទាក់ទាញរបស់ខ្លួនឯង ៖

    ១. ស្លៀកសម្លៀកបំពាក់ដែលមានពណ៌ស្លេក ឬស្លកពណ៌ ៖ សម្លៀកបំពាក់ដែលស្លេក ឬស្លកពណ៌ ដោយសារតែការបោកជាច្រើនដងនឹងបាត់បង់នូវសោភ័ណភាព ឬភាពស្រស់ស្អាតរបស់វាជាមិនខាន ហើយនៅពេលដែលអ្នកស្លៀកពាក់សម្លៀកបំពាក់បែបនេះនោះអ្នកក៏នឹងត្រូវបាត់បង់នូវភាពគួរឲ្យទាក់ទាញដូចគ្នាដែរ។ដូច្នេះអ្វីដែលអ្នកត្រូវធ្វើ គឺបោកសម្អាតសម្លៀកបំពាក់ដែលមានពណ៌ឆើតស្រស់ និងពណ៌ខ្មៅ នៅក្នុងទឹកត្រជាក់ ហើយក៏កុំបោកស្ងួត។ ដើម្បីរក្សាពណ៌សម្លៀកបំពាក់ឲ្យបានយូរ អ្នកអាចបន្ថែមទឹកខ្មេះ កាហ្វេខ្មៅ ឬតែ ចូល នៅពេលកំពុងបោក។

    ២. ស្លៀកសម្លៀកបំពាក់ដែលមានពណ៌មិនសសុទ្ធ ៖ សម្លៀកបំពាក់ពណ៌ស ប៉ុន្តែបែរជាមានពណ៌ស្រមោលដូច ខ្មៅ លឿង ឬប្រផេះច្រើនជាង គឺអាចផ្ដល់ផលប៉ះពាល់លើរូបរាងខាងក្រៅរបស់អ្នក។ ស្នាមប្រឡាក់ត្រឹមតែបន្តិចបន្តួច ឬស្នាមញើសពណ៌លឿងនៅលើសម្លៀកបំពាក់ពណ៌សនឹងធ្វើឲ្យអ្នកមើលទៅអាប់អួរ ប្រឡូកប្រឡាក់ មិនស្រស់ស្រាយគួរឲ្យទាក់ទាញ។ អ្វីដែលអ្នកត្រូវធ្វើ គឺយកសម្លៀកបំពាក់ពណ៌សថ្មីមួយ ហើយធៀបវាទៅនឹងសម្លៀកបំពាក់ពណ៌សទាំងអស់ដែលអ្នកមាន។ អាវសដែលប្រែជាមានពណ៌លឿង ប៉ុន្តែមិនខ្លាំងបែបស្រមោល គឺអាចត្រូវបានដោះស្រាយដោយប្រើប្រាស់ ទឹកអុកស៊ីសែន ម្ស៉ៅ
    baking soda ឬទឹកក្រូចឆ្មារ នៅពេលបោក។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើពណ៌លឿងមានតែលើផ្នែកណាមួយជាក់លាក់លើសម្លៀកបំពាក់នោះអ្នកគ្រាន់តែសម្អាតត្រង់កន្លែងនោះបានហើយ។

    ៣. ស្លៀកខោរលុងរយីរយាក ៖ មិនចាំបាច់ត្រូវរៀបរាប់ច្រើនទេ មើលតែរូបក៏អ្នកអាចដឹងថាវាអាក្រក់មើលខ្លាំងដែរ។ ដូច្នេះចូរជ្រើសរើសទិញខោខូវប៊យណាដែលសមនឹងរូបរាងទំហំរបស់អ្នក។

    ៤. អង្គែនៅលើសម្លៀកបំពាក់ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺព្យាយាមកុំពាក់សម្លៀកពាក់ណាមួយដែលមានពណ៌ខ្មៅនៅផ្នែកខាងលើ។ បញ្ហានៃការកើតអង្គែអាចបណ្ដាលមកពីស្បែកក្បាលរបស់អ្នកស្ងួតពេក ឬក៏ព្រោះតែកង្វះវីតាមីនជាដើម ហើយបញ្ហានេះគួរត្រូវបានដោះស្រាយដោយអ្នកឯកទេសខាងសុខភាពសក់ និងស្បែកក្បាល។

    ៥. ពាក់គ្រឿងអលង្ការច្រើនពេល ៖ ការពាក់គ្រឿងអលង្ការនៅផ្នែកខាងលើច្រើនពេក ជាពិសេសរួមបញ្ចូលទាំងការតុបតែងមុខបែបឆើតផងនោះ គឺអាចជាការពិបាកបំផុតក្នុងការជ្រើសរើសសម្លៀកបំពាក់ គ្រឿងតុបតែងឲ្យស៊ីគ្នា ឬតែងខ្លួនបែបណាឲ្យសាកសមដោយវាងាយនឹងមើលទៅឃើញឆ្គង។

    ៦. មូរដៃអាវបែបខ្ជីខ្ជា ៖ ពិតណាស់នៅពេលដែលយើងមូរដៃអាវឡើង វានឹងធ្វើឲ្យអ្នកមើលទៅក្មេងឡូយ ស្អាតសង្ហារ និងស្វាហាប់។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមូរដៃអាវបែបខ្ជីខ្ជាដោយគ្រាន់តែរុញឡើងលើវិញដោយគ្មានការបត់តាមលំដាប់ឲ្យបានត្រឹមត្រូវនោះ គឺមិនប្រសើរសោះឡើយ។

    ៧. មិនព្រមលាងសម្អាតគ្រឿងតុបតែងមុខចេញ ៖ វាបណ្ដាលឲ្យមានផលប៉ះពាល់ទៅលើរូបសម្រស់របស់អ្នក គឺធ្វើឲ្យមុខមើលទៅមិនស្រស់ ប្រសិនបើអ្នកមិនព្រមលាងសម្អាតមុខដែលតុបតែងយូរមកហើយចេញ។ វានឹងធ្វើឲ្យអ្នកបាត់បង់ភាពទាក់ទាញ។

    ៨. រឿងរ៉ាវបន្តិចបន្តួច ៖ ដូចជាក្រែមជាប់ធ្មេញ ប្រហោងតូចមួយនៅលើរ៉ូបរបស់អ្នក ឬជីជាប់ធ្មេញជាដើម វាជាអ្វីដែលអ្នកដទៃងាយនឹងមើលឃើញ ហើយចាប់អារម្មណ៍បំផុត។ ពិនិត្យមើលខ្លួនឯងឲ្យច្បាស់មុននឹងសម្រេចចិត្តចេញក្រៅ៕

    អត្ថបទ ៖ Bee

    ប្រភព ៖ Brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay