ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យ៉ាងហោចណាស់មានមនុស្ស ១២នាក់បានស្លាប់ ក្នុងឧបទ្ទវហេតុឆេះស្ទូឌីយោគំនូរជីវចលនៅក្នុងប្រទេសជប៉ុន

    BY autoadmin July 18, 2019
    យ៉ាងហោចណាស់មានមនុស្ស ១២នាក់បានស្លាប់ ក្នុងឧបទ្ទវហេតុឆេះស្ទូឌីយោគំនូរជីវចលនៅក្នុងប្រទេសជប៉ុន

    ជប៉ុន៖ ក្រុមមន្ត្រីគ្រាអាសន្នក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១២នាក់ បានស្លាប់ និងរាប់សិបនាក់បានរងរបួស នៅក្នុងឧបទ្ទវហេតុអគ្គិភ័យមួយនៅឯស្ទូឌីយោគំនូរជីវចល ក្រុង Kyoto ប្រទេសជប៉ុន។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់សម្តីប៉ូលីស ដោយបាននិយាយថា មានបុរសម្នាក់បានលួចចូលក្នុងស្ទូឌីយោ Kyoto Animation Co កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ហើយបានបាញ់សារធាតុរាវម៉្យាង ដែលពួកគេមិនទាន់កំណត់អត្តសញ្ញាណនៅឡើយ។

    ទូរទស្សន៍ NHK បានរាយការណ៍ថា មនុស្សប្រមាណ ៣០នាក់ កំពុងបាត់ខ្លួននៅឡើយ ហើយជនសង្ស័យ (មិនត្រូវបានគេស្គាល់ឈ្មោះ) ក៏ត្រូវបានឃាត់ខ្លួនហើយដែរ ប៉ុន្តែនឹងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសិនដោយសារគេមានរបួស។ អគ្គីភ័យក្នុងថ្ងៃព្រហស្បតិ៍នេះ បានឆាបឆេះឡើងទោះលើអគារកម្ពស់បីជាន់ នៅវេលាម៉ោង ១០ និង ៣០នាទីព្រឹក (ម៉ោងក្នុងស្រុក) ខណៈប្រតិបត្ដិការជួយសង្គ្រោះនៅតែបន្ត។ វាមិនច្បាស់ទេថា ជនសង្ស័យមានទំនាក់ទំនងអ្វីជាមួយក្រុមហ៊ុន។ យ៉ាងណាមិញពេលនេះក៏មានយុទ្ធនាការ GoFundMe ក្រោមចំណងជើងថា «Help KyoAni Heal» ដើម្បីធ្វើការប្រមូលមូលនិធិ ហើយពួកគេក៏ទទួលបានជំនួយប្រហែល ៣០,០០០ដុល្លារ ត្រឹមរយៈពេល ១ម៉ោង៕

    អត្ថបទ៖ លីដា

    Share This Post: