ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    (ព័ត៌មានបឋម) គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នៅមុខវិមានឈ្នះឈ្នះ បណ្តាលឲ្យស្លាប់២នាក់ និងរបួសចំនួន០៧នាក់

    BY Khmernote Media July 18, 2019
    (ព័ត៌មានបឋម) គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នៅមុខវិមានឈ្នះឈ្នះ បណ្តាលឲ្យស្លាប់២នាក់ និងរបួសចំនួន០៧នាក់

    ព័ត៌មានបឋម៖ គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត​ដឹកអុស​ យីឌុប​ ស្លាកលេខ​ តាកែវ​ 3A- 1110 និង រថយន្តកែច្នៃ​ គ្មានស្លាកលេខ​ មុខវិមានឈ្នះឈ្នះ បានបណ្តាលអោយមានអ្នកស្លាប់ចំនួន២នាក់​ និងរបួសចំនួន០៧នាក់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ នៅចំណុច​ ផ្លូវ​ វិថីឈ្នះ​ឈ្នះ​ ស្ថិតនៅក្រុម០៨​ ភូមិព្រែកតារ័ត្ន​ សង្កាត់ព្រែកតាសេក​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ។

    មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍នៅមិនទាន់ដឹងនៅឡើយ ដោយក្នុង រថយន្ត​ដឹកអុសមានមនុស្ស​ស្លាប់០១នាក់​ ភេទ​ប្រុស​ អាយុប្រហែល៣០ឆ្នាំជាង​ ចំណែករថយន្តកែច្នៃ​មានមនុស្សស្លាប់០១នាក់​ ភេទប្រុស​ អាយុ​ប្រហែល​៣០ជាង​ ស្លាប់នៅពីក្រោមរថយន្ត រងរបួសធ្ងន់ស្រាល​ចំនួន០៧នាក់ ក្នុងនោះមានក្មេងអាយុ០៤ឆ្នាំម្នាក់ត្រូវបានសមត្ថកិច្ចកំពុងជួយសង្គ្រោះ​​ តាមសាក្សីកន្លែងកេីតហេតុ​ តៃកុងរថយន្ត​ យីឌុប​រត់គេចខ្លួនបាត់៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay