ខ្លាំងបាត់ ! មិនត្រឹមតែថើបគ្នាជាមួយសិស្សថែមទាំងហ៊ានថតវីដេអូបង្ហោះក្នុងបណ្តាញសង្គមទៀត ចុងក្រោយប្រាក់ក៏អស់ការងារក៏បាត់បង់
ប្រទេសចិន ៖ គ្រូបង្រៀនជាគំរូដល់សិស្សជាច្រើន ចុះប្រសិនបើគ្រូបង្រៀនបែរជាទៅធ្វើរឿងផ្តេសផ្តាសដាក់សិស្សតើវិស័យអប់រំជានឹងត្រូធ្លាក់តម្លៃកំរិតណា។ ប្រភពព័ត៌មានបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលគ្រូបង្រៀនថ្នាក់វិទ្យាល័យម្នាក់រងការរិះគន់យ៉ាងខ្លាំងបន្ទាប់វីដេអូថើបកូនសិស្សរបស់គាត់ចេញផ្សាយក្នុងបណ្តាញសង្គម។ គ្រូបង្រៀនរូបវិទ្យាម្នាក់នេះត្រូវបានគេស្គាល់ថាមានឈ្មោះ Jia វ័យ៤៧ឆ្នាំរស់នៅក្នុងទីក្រុង Luonan ខេត្ត Shaanxi គាត់បានបង្ហោះឃ្លីបវីដេអូមួយបង្ហាញពីសកម្មភាពរបស់គាត់និងសិស្សស្រីម្នាក់កំពុងថើបគ្នា។
បន្ទាប់ពីវីដេអូនេះត្រូវបានបង្ហោះមានអ្នកចូលមើលនឹងធ្វើការរិះគន់យ៉ាងខ្លាំងដែលក្នុងនាមជាគ្រូបង្រៀនបែរជាធ្វ់រឿងបែបនេះជាមួយសិស្សដែលមានអាយុតិចជាងគាត់ជាង៣០ឆ្នាំនោះ។ រឿងហេតុនេះបានកើតឡើងនៅក្នុងផ្ទះជួលរបស់គ្រូម្នាក់នេះ គាត់បានផ្តល់អោយនារីជាកូនសិស្សនោះ១០០យ័ន (ប្រហែល១៥ដុល្លារ)។ ក្រោមការស៊ើបអង្កេតរបស់ប៉ូលិសបានរកឃើញថាគេទាំងពីរនាក់បានពញរមព្រៀងគ្នា ហើយក៏មិនមានសញ្ញាណាមួយបញ្ជាក់ថាគេទាំងពីបានរួមភេទជាមួយគ្នានោះដែរ។ តាមទោះជាយ៉ាងណាលោកគ្រូ Jia នេះត្រូវបានសាលាដែលគាត់បង្រៀនបណ្តេញចេញ និង ស្នើរអោយក្រសួងដកក្របខ័ណ្ឌជាគ្រូបង្រៀនរបស់គាត់ចេញ។ គ្រួសារក្មេងម្នាក់នោះក៏បានទាមទារប្រាក់២០០០យ័នដែលជាថ្លៃសិក្សាបន្ថែមពីគ្រូម្នាក់នេះមកវិញផងដែរ៕


អត្ដបទ ៖ Mali
ប្រភព ៖ nextshark