ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សំនួរទាំង ៥ដែលនារីៗគួរតែសួរនៅពេលមានការណាត់ជួបជាលើកដំបូង

    BY Khmernote Media March 24, 2018
    សំនួរទាំង ៥ដែលនារីៗគួរតែសួរនៅពេលមានការណាត់ជួបជាលើកដំបូង

    សុភាពនារីតែងតែមានបញ្ហានៅពេលដែលខ្លួនណាត់ជួបនិងដៃគូជាលើកដំបូង។ ព្រោះថាការណាត់ជួបវាមិនមែនគួរអោយចាប់អារម្មណ៍និងអស្ចារ្យដូចដែលយើងរំពឹងទុកនោះទេ។ ពេលខ្លះវាក៏ធ្វើឲ្យយើងមានអារម្មណ៍ថាធុញ ហើយពេលខ្លះយើងមិនអាចស្វែងរកសំនួរអ្វីសួរទៅកាន់គ្នាឲ្យបានល្អ ដែលវាបង្កឲ្យមានភាពស្ងៀមស្ងាត់កើតឡើងនៅពេលដែលណាត់ជួបម្ដងៗ។ ដូចនេះដើម្បីជៀសវាងភាពទើសទាល់នៅពេលដែលមានការណាត់ជួបលើកដំបូងនោះអ្នកគួរតែសួរសំនួរទាំង ៥នេះដើម្បីឲ្យយើងទទួលបានបទពិសោធន៍ និងស្វែងយល់ពីគ្នាកាន់តែច្បាស់៖

    ១. តើអ្នកធ្វើការងារអ្វី៖ នេះជាសំនួរមួយដែលមនុស្សភាគច្រើនតែងលើកយកមកសួរនៅពេលណាត់ជួបលើកដំបូង។ ប៉ុន្តែតែសំនួរដ៏សាមញ្ញនេះអាចឲ្យយើងយល់ដឹងពីដៃគូបានកាន់តែច្រើន ព្រោះប្រសិនបើដៃគូគេបង្ហាញថាគេស្រលាញ់ការងារដែលកំពុងតែធ្វើនេះខ្លាំង យើងអាចដឹងថាម្នាក់នោះ គឺអាចនឹងឲ្យយើងពឹងពាក់បាន តែបើសិនជាគេធ្វើការគ្រាន់តែដើម្បីបំពេញពីតម្រូវការ ឬគ្រាន់
    តែចង់ឲ្យមើលមកល្អតែសំបកក្រៅ យើងអាចវាយតម្លៃបានថាគេជាមនុស្សម្នាក់ដែលទុទិដ្ឋិនិយម។

    ២. នៅចុងសប្ដាហ៍អ្នកចូលចិត្តចំណាយពេលធ្វើអ្វី៖ ការសួរបែបនេះកាន់តែធ្វើឲ្យយល់ដឹងពីគេជាពិសេសពេលចុងសប្ដាហ៍ព្រោះយើងអាចដឹងពីចារឹករបស់គេកាន់តែច្បាស់ ថារូបគេ ចូលចិត្តចំណាយពេលនៅផ្ទះ, ជួបជុំមិត្តនៅពេលយប់, ការធ្វើដំនើរកំសាន្ដ រឺក៏ចំណាយពេលជាមួយនឹងក្រុមគ្រួសារ។ លើសពីនេះអាចឲ្យយើងដឹងពីអ្វីដែលគេចូលចិត្ត រឺមិនចូលចិត្តអ្វី។

    ៣. តើអ្នកចូលចិត្តមិត្តភក្ដិរបស់អ្នកត្រង់ចំណុចណា៖ ដោយយើងអាចដឹងថាតើគាត់ជាមនុស្សលក្ខណៈបែបណា និងចូលចិត្តមនុស្សបែបណានៅពេលដែលគាត់មានទំនាក់ទំនង រឺក៏រាប់អានជាមួយ។ ហើយយើងអាចដឹងពីគុណសម្បត្តិនារីបែបណាដែលរូបគេកំពុងតែស្វែងរក។

    ៤. បើសិនជាអ្នកមានលុយច្រើននៅក្នុងដៃ តើអ្នកនឹងយកទៅធ្វើអ្វីខ្លះ៖ នេះគឺជាសំនួរដ៏សំខាន់ព្រោះយើងអាចដឹងបានថាតើបុរសម្នាក់នោះដែលគិតគូដល់ថ្ងៃអនា គតដែររឺទេ? ព្រោះថាបើសិនជាគេជាមនុស្សដែលចេះគិតគូរនោះគេនឹងយកលុយទាំងនោះទៅធ្វើរឿងដ៏មានប្រយោជន៍ និងមិនចំណាយខ្ជះខ្ចាយទៅលើអ្វីដែលមិនចាំបាច់ឡើយ។

    ៥. អ្វីទៅជាភាពអាម៉ាសរបស់អ្នក៖ សំនួរមួយនេះអាចដឹងបានថាតើគេជាមនុស្សចិត្តទូលាយ រឺក៏ជាមនុស្សម្នាក់ដែលចិត្តចង្អៀតម្នាក់។ ព្រោះបើសិនជាគាត់ចិត្តទូលាយគាត់នឹងមិនចាំនូវអ្វីដែលមិនល្អចំពោះខ្លួនឡើយ តែបើសិនជាគាត់ជាមនុស្សគុំគួនម្នាក់គាត់និងចងចាំរឿងអាម៉ាសទាំងនេះទុក ហើយថែមទាំងអាចសងសឹកនៅថ្ងៃណាមួយជាក់ជាមិនខាន។

     

    អត្ថបទ៖ Sai

    ប្រភព៖ timesofindia

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay