សូមប្រុងប្រយ័ត្ន! លោកយាយម្នាក់កំពុងតែបោចស្មៅនៅមុខផ្ទះ ស្រាប់តែប៉ះនឹងខ្សែភ្លើងម៉ូទ័របូមទឹក បណ្តាលឲ្យឆក់ស្លាប់នៅនឹងកន្លែង
ត្បូងឃ្មុំ៖ ស្ត្រីវ័យចំណាស់ម្នាក់ត្រូវបានខ្សែភ្លើងឆ្លងចរន្តអគ្គិសនីឆក់ខណៈដែលកំពុងបោចស្មៅនៅបរិវេណផ្ទះ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៨ព្រឹកនៅចំណុចមុខផ្ទះជនរងគ្រោះភូមិវាលកើត ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជនរងគ្រោះឈ្មោះសុខ យ៉ាក ភេទ ស្រី អាយុ៦៥ឆ្នាំ។
ដោយជនរងគ្រោះបានដើរបោចស្មៅតែម្នាក់ឯង ទៅប៉ះនឹងខ្សែភ្លើងម៉ូទ័របូមទឹកឋិតនៅមុខផ្ទះចំងាយ៥ម៉ែត្រដែលមានដំណរបណ្តាលឲ្យឆក់ស្លាប់តែម្ដង។ លុះដល់ម៉ោងប្រមាណ១១ និង០០ នាទីថ្ងៃខែឆ្នាំដដែលចៅស្រីឈ្មោះ នាត ស្រីណាន់ អាយុ១៣ឆ្នាំត្រឡប់ពីសាលាវិញឃើញជីដូនដេកស្លាប់ដៃក្តាប់ដែកម៉ូទ័រ។ បន្ទាប់ពីទទួលព័ត៌មានភ្លាម កំលាំងជំនាញនគរបាលស្រុកសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជីគរ ពេទ្យមណ្ឌលសុខភាពបាន ចុះទៅដល់កន្លែងកើតហេតុ ធ្វើការ ស្រាវជ្រាវ និង ពិនិត្យសពសន្និដ្ឋានថា សពជនរងគ្រោះស្លាប់ព្រោះមូលហេតុភ្លើងអគ្គិសនីឆក់ស្លាប់ពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌនោះឡើយ។ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារសាច់ញាត្តិធ្វើបុណ្យតាមប្រពៃណី៕






ប្រភព៖មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ