ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសជនជាតិកូរ៉េខាងត្បូងម្នាក់បានស្លាប់ ដោយការដុតសម្លាប់ខ្លួនឯងនៅជិតស្ថានទូតជប៉ុន

    BY autoadmin July 19, 2019
    បុរសជនជាតិកូរ៉េខាងត្បូងម្នាក់បានស្លាប់ ដោយការដុតសម្លាប់ខ្លួនឯងនៅជិតស្ថានទូតជប៉ុន

    បុរសជនជាតិកូរ៉េខាងត្បូង អាយុ ៧៨ឆ្នាំ ម្នាក់បានស្លាប់ បន្ទាប់ពីបានដុតខ្លួនសម្លាប់ខ្លួនឯងនៅជិតស្ថានទូតជប៉ុន នៅទីក្រុងសេអ៊ូលកាលពីថ្ងៃសុក្រនេះ។ ប៉ូលីសបាននិយាយថា ហេតុការណ៍កើតមានឡើងចំពេលភាពតានតឹងកាន់តែយ៉ាប់យ៉ឺនរវាងទីក្រុងសេអ៊ូល និងតូក្យូ។ បុរសម្នាក់នេះត្រូវបាកគេឱ្យដឹងថា មាននាមត្រកូល គីម គាត់បានដុតធ្វើអត្ដឃាតនៅក្នុងរថយន្តរបស់គាត់ ដែលកំពុងចតនៅពីមុខអាគារមួយ ដែលជាទីតាំងរបស់ស្ថានទូតជប៉ុន។

    ប៉ូលីសបាននិយាយថា លោក គីម បានទូរស័ព្ទទៅអ្នកស្គាល់គ្នាម្នាក់មុនពេលគាត់ធ្វើសកម្មភាពនេះ ដើម្បីប្រាប់អំពីគម្រោងសម្លាប់ខ្លួនរបស់គាត់ ដើម្បីបង្ហាញពីភាពអាក់អន់ចិត្តរបស់គាត់ចំពោះប្រទេសជប៉ុន។ ក្រុមគ្រួសាររបស់លោក គីម បានប្រាប់អ្នកស៊ើបអង្កេតថា ឪពុកក្មេករបស់គាត់ធ្លាប់ត្រូវបានគេបង្ខាំងធ្វើជាពលករ នៅពេលឧបទ្វីបកូរ៉េស្ថិតនៅក្រោមការគ្រប់គ្រងអាណានិគមរបស់ជប៉ុន ចាប់តាំងពី ឆ្នាំ១៩១០ ដល់ ១៩៤៥។

    យ៉ាងណាមិញប៉ូលីសមិនទាន់កំណត់អ្វីបាននៅឡើយទេ ប៉ុន្តែពួកគេនឹងវិភាគភស្តុតាងដែលអាចធ្វើបានពីទូរស័ព្ទដៃរបស់លោក គីម ហើយស៊ើបអង្កេតមនុស្សដែលពាក់ព័ន្ធ ដើម្បីព្យាយាមកំណត់នូវបំណងពិតប្រាកដចំពោះសកម្មភាពរបស់គាត់៕

    អត្ថបទ៖ លីដា

    Share This Post: