ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្រៀវណាស់! បាក់ទោងកំសាន្តក្នុងឧទ្យាន Kankaria Adventure បង្កឲ្យមានមនុស្ស ២នាក់ស្លាប់ និងរបួស ២៩ នាក់

    BY Khmernote Media July 20, 2019
    ស្រៀវណាស់! បាក់ទោងកំសាន្តក្នុងឧទ្យាន Kankaria Adventure បង្កឲ្យមានមនុស្ស ២នាក់ស្លាប់ និងរបួស ២៩ នាក់

    គ្រោះថ្នាក់មួយបានកើតឡើងនៅក្នុងឧទ្យានកំសាន្ត  Kankaria Adventure ស្ថិតនៅក្នុងក្រុង Ahmedabad ភាគខាងត្បូងប្រទេសឥណ្ឌា។ គ្រោះថ្នាក់បង្កឡើយដោយសារតែមានការបាក់ដាច់ឧបការណ៍ជិះលេងកំសាន្តមួយ ដែលកំពុងតែយោលយោគយ៉ាងខ្លាំង និងមានមនុស្សជាច្រើនកំពុងតែជិះនៅក្នុងនោះផង។ គ្រោះថ្នាក់បានបង្កឲ្យមានមនុស្សស្លាប់ចំនួន ២ នាក់ និងរបួសធ្ងន់ស្រាលសរុបចំនួន ២៩ នាក់។

    រហូតមកទល់នឹងពេលនេះគេនៅមិនទាន់អាចកំណត់អត្តសញ្ញាណលំអិតរបស់ជនរងគ្រោះម្នាក់ៗបាននៅឡើយទេ គេអាចដឹងត្រឹមបានថា ជនរងគ្រោះទាំងអស់សុទ្ធតែជាប្រជាជនឥណ្ឌា ដែលរស់នៅក្បែរៗឧទ្យានកំសាន្តខាងលើនេះ។ លោកអ្នកអាចទស្សនាហេតុការណ៍គ្រោះថ្នាក់ដូចក្នុងវីដេអូដែលគេថតជាប់ដោយកាំមេរ៉ាសុវត្ថិភាពខាងក្រោមនេះ៖

    អត្ថបទ៖ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay