ខ្មែរណូត

ស្វែងរក

  • PR

    Grab បើកដំណើរការសេវាកម្ម GrabBike នៅរាជធានីភ្នំពេញ និងចាប់ផ្តើមសាកល្បង សេវាកម្មថ្មីមួយទៀតនៅខេត្តសៀមរាប

    BY Khmernote Media March 24, 2018
    Grab បើកដំណើរការសេវាកម្ម GrabBike នៅរាជធានីភ្នំពេញ និងចាប់ផ្តើមសាកល្បង សេវាកម្មថ្មីមួយទៀតនៅខេត្តសៀមរាប

    *GrabBike ដែលជាសេវាកម្មផ្តល់ជូនម៉ូតូឌុបតាមតម្រូវការនៅលើកម្មវិធី Grab ឥឡូវនេះមានវត្តមាននៅក្នុងទីក្រុងភ្នំពេញហើយ
    *ក្រុមហ៊ុនក៏កំពុងធ្វើការសាកល្បងសេវាកម្មក្នុង ផងដែរ គឺ GrabTukTuk នៅភ្នំពេញ និង GrabRemorque ក្នុងខេត្តសៀមរាប

    រាជធានីភ្នំពេញ, ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៨ – Grab ដែលជាកម្មវិធីទូរស័ព្ទផ្ដល់ជូនសេវាកម្មដឹកជញ្ជូនតាមតម្រូវការ​ និងមធ្យោបាយទូទាត់ប្រាក់តាមទូរស័ព្ទចល័តឈានមុខគេនៅអាស៊ីអាគ្នេយ៍ បានបើកដំណើរការជាផ្លូវការនូវសេវាកម្មម៉ូតូឌុប GrabBike នៅរាជធានីភ្នំពេញ។ បន្ទាប់ពីការសាកល្បងអស់រយៈពេលជាង ២ខែ នៅតាមតំបន់សេដ្ឋកិច្ចសំខាន់ៗនៅរាជធានីភ្នំពេញ សេវាកម្ម GrabBike នឹងធ្វើការផ្តល់ជូននូវសេវាកម្មនេះនៅក្នុងទីក្រុងភ្នំពេញទាំងមូលចាប់ពីខែមេសា ឆ្នាំ ២០១៨តទៅ។

    ការបើកដំណើរការជាផ្លូវការនៃសេវាកម្ម GrabBike គឺស្របទៅតាមយុទ្ធសាស្រ្ត​របស់ក្រុមហ៊ុនដែលមានគោលបំណងគាំទ្រដល់ការនិយមចូលចិត្តរបស់ប្រជាជនក្នុងស្រុក នៅក្នុងការជ្រើសរើសមធ្យោបាយធ្វើដំណើរដែលមានសុវត្ថិភាព មានតំលៃសមរម្យ និងអាចធ្វើការប្រើប្រាស់បានយ៉ាងងាយស្រួលគ្រប់ពេលវេលាគ្រប់ទីកន្លែងតាមរយៈកម្មវិធី Grab ។

    លោក Wee Tang Yee ជាប្រធានក្រុមហ៊ុន Grab ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា “ម៉ូតូឌុបគឺជាមធ្យោបាយធ្វើដំណើរដែលមានលក្ខណៈជាប្រពៃណី និងពេញនិយមបំផុតក្នុងការធ្វើដំណើរនៅក្នុងទីក្រុងភ្នំពេញអស់ជាច្រើនទសវត្សរ៍មកហើយ។ ការណែនាំសេវាកម្ម GrabBike របស់យើង គឺជាការធានាឱ្យបាននូវការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងផ្ដល់ភាពងាយស្រួលដល់អ្នកបើកបរព្រមទាំងអ្នកដំណើរផងដែរ។ យើងនឹងអនុវត្តដំណើរការរបស់យើងយ៉ាងម៉ត់ចត់ ប្រកបដោយសុវត្ថិភាព និងធ្វើការសិក្សាស្វែងយល់នៅក្នុងតំបន់ដើម្បីលើកកម្ពស់សេវាកម្មម៉ូតូឌុបនៅកម្ពុជា»។

    អតិថិជនរបស់ Grab អាចធ្វើការជ្រើសរើសប្រើប្រាស់សេវាកម្ម GrabBike សម្រាប់ការធ្វើដំណើរកាន់តែលឿន និងទៅដល់គោលដៅកាន់តែឆាប់រហ័ស។ GrabBike ក៏មានវត្តមាននៅក្នុងប្រទេសឥណ្ឌូនេស៊ី ថៃ និងវៀតណាមផងដែរ។

    Grab ក៏បានដាក់បញ្ចូលថ្លៃធ្វើដំណើរថេរទៅក្នុងសេវាកម្ម GrabBike នេះផងដែរ ដើម្បីធ្វើឱ្យការធ្វើដំណើរតាមម៉ូតូប្រកបដោយភាពងាយស្រួល និងមិនពិបាកនៅក្នុងការតថ្លៃ។ ជាមួយនឹងតម្លៃធ្វើដំណើរចាប់ផ្តើមត្រឹមតែ ១៥០០៛ និងតម្លៃត្រឹមតែ ១០០០៛​ ប៉ុណ្ណោះ​ក្នុងមួយគីឡូម៉ែត្របន្ទាប់ សេវាកម្ម GrabBike គឺជាជម្រើសនៃការធ្វើដំណើរតាមតម្រូវការមួយទៀតដែលមានតម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជា។

    Grab តែងតែយកចិត្តទុកដាក់លើបញ្ហាសុវត្ថិភាពជាចម្បង។ អ្នកបើកបរម៉ូតូរបស់ GrabBike មិនត្រឹមតែតម្រូវឱ្យចូលរៀនវគ្គបណ្តុះបណ្តាលអ្នកបើកបរប៉ុណ្ណោះទេ តែពួកគាត់តម្រូវឱ្យផ្តល់ជូនអ្នកដំណើរនូវមួកសុវត្ថិភាព និងត្រូវតែធានាឱ្យបានថាអ្នកដំណើរនឹងពាក់មួកសុវត្ថិភាពនោះ។ ជាមួយនឹង GrabBike អ្នកជិះម៉ូតូឌុបអាចធ្វើដំណើរបានដោយរីករាយ និងគ្មានការព្រួយបារម្ភដោយសារតែរាល់ការធ្វើដំណើរជាមួយ Grab ទាំងអស់គឺសុទ្ធតែទទួលបានការធានារ៉ាប់រង​គ្រោះថ្នាក់សម្រាប់អ្នកដំណើរផ្ទាល់ និងអ្នកបើកបរម៉ូតូឌុបផងដែរ។

    អ្នកបើកបរម៉ូតូ GrabBike អាចធ្វើការចុះឈ្មោះដោយផ្ទាល់នៅការិយាល័យ Grab បានដោយតម្រូវឱ្យពួកគេមានអាយុចាប់ពី ១៨ឆ្នាំ ឡើងទៅ ដោយភ្ជាប់មកជាមួយអត្តសញ្ញាណបណ្ណ បណ្ណសម្គាល់យានយន្ត និងបណ្ណបើកបរ។ ប្រភេទម៉ូតូគ្រប់ប្រភេទ គឺត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ដរាបណារាល់ប្រតិបត្តិការរបស់ម៉ូតូទាំងនោះ ស្ថិតក្នុងលក្ខខណ្ឌសុវត្ថិភាពត្រឹមត្រូវ និងអាចដឹកអ្នកដំណើរប្រកបដោយភាពងាយស្រួល។

    Grab ក៏បានសាកល្បងសេវាកម្មថ្មី២ទៀតនៅក្នុងតំបន់គឺ GrabTukTuk នៅភ្នំពេញ និង GrabRemorque នៅខេត្តសៀមរាប។ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ Grab នឹងជួយឧបត្ថម្ភដល់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលជាពិធីបុណ្យដ៏ធំមួយដែលនឹងប្រារព្ធឡើងចំនួន ៤ថ្ងៃ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរនៅឧទ្យានបុរាណអង្គរ។ អ្នកដែលមានចំណាប់អារម្មណ៍ អាចអញ្ជើញចូលទៅមើលស្តង់របស់ Grab នៅមហោស្រពបាន ដើម្បីសាកល្បងសេវាកម្មថ្មីនេះ និងសិក្សាបន្ថែមអំពីសេវាកម្មថ្មីៗរបស់ Grab ។

    សម្រាប់ពត៌មានបន្ថែមអំពី Grab សូមចូលទៅកាន់: https://www.grab.com/kh/

    អំពី Grab
    Grab គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មដឹកជញ្ជូនតាមតម្រូវការ និង ផ្ដល់មធ្យោបាយទូទាត់ប្រាក់តាមទូរស័ព្ទចល័ត ដែលឈានមុខគេនៅអាស៊ីអាគ្នេយ៍។ Grab បានដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ដើម្បីធ្វើឱ្យការដឹកជញ្ជូនមានភាពទូលំទូលាយសម្រាប់ ប្រជាពលរដ្ឋ ជាង 620 លាននាក់នៅអាស៊ីអាគ្នេយ៍។ សេវាកម្មសំខាន់ៗរបស់ Grab មានដូចជា ផ្ដល់មធ្យាបាយដឹកជញ្ជុនសម្រាប់អ្នកបើកបរ និង អ្នកដំណើរដោយផ្តោតសំខាន់លើ ការផ្ដល់ នូវភាពងាយស្រួល សុវត្ថិភាព និង ទំនុកចិត្ត ព្រមទាំងមធ្យោបាយទូទាត់ ប្រាក់របស់ខ្លួន គឺ GrabPay ដែលកំពុងបង្កើនលទ្ធភាពក្នុងការផ្ដល់ជូននូវ មធ្យោបាយទូទាត់ប្រាក់តាម ទូរស័ព្ទចល័តសម្រាប់អ្នកដំណើរ និង អ្នកបើកបរ រាប់លាននាក់ នៅទូទាំងតំបន់ អាស៊ីអាគ្នេយ៍ និង លើកកម្ពស់នូវការប្រើប្រាស់ហិរញ្ញវត្ថុ នៅក្នុងតំបន់។ បច្ចុប្បន្ន Grab ផ្តល់សេវាកម្មនៅប្រទេសជាច្រើនដូចជា ប្រទេសសិង្ហបុរី ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី ថៃ វៀតណាម មីយ៉ាន់ម៉ា និងកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់: https://www.grab.com/kh/។

    សម្រាប់ការសាកសួរផ្នែកផ្សព្វផ្សាយ សូមទាក់ទងមកកាន់៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay