ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រុងខ្លួនទៅ! ចាប់ពេលនេះទៅអ្នកមិនពាក់មួកសុវត្ថិភាព ប៉ូលីសលែងផាកពិន័យជាលុយហើយ តែអនុញ្ញាតគោលការណ៍បែបនេះវិញ

    BY Khmernote Media July 19, 2019
    ប្រុងខ្លួនទៅ! ចាប់ពេលនេះទៅអ្នកមិនពាក់មួកសុវត្ថិភាព ប៉ូលីសលែងផាកពិន័យជាលុយហើយ តែអនុញ្ញាតគោលការណ៍បែបនេះវិញ

    យោងតាមការបង្ហោះរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថាចាប់ពីថ្ងៃនេះតទៅទាំងអ្នកបើកបរ និងអ្នកជិះពីក្រោយគឺត្រូវពាក់មួកសុវត្ថិភាពអោយបានគ្រប់ៗគ្នា​ និងគ្រប់ពេលវេលា​ ទាំងពេលយប់​ និងថ្ងៃ។ បេីមិនពាក់មួកសុវត្ថិភាព​ នគរបាលចរាចរណ៍​ និងធ្វេីការឃាត់មិនអោយបន្តដំណេីរទៅមុខទៀតឡេីយ​ រហូតទាល់តែរកមួកសុវត្ថិភាពមកពាក់។

    ដោយនគរបាលចាប់ផ្តើមធ្វើយុទ្ធនាការនេះរយៈពេលមួយខែ ចាប់ពីថ្ងៃទី១៨​ ខែកក្កដា​ ឆ្នាំ២០១៩​ រហូតដល់ថ្ងៃទី​១៧​ ខែសីហា​ ឆ្នាំ២០១៩ ចំពោះការចុះធ្វេីការផ្សព្វផ្សាយ​ អប់រំនេះ​ គឺមិនមានការផាកពិន័យឡេីយ​។ ដេីម្បីការពារអាយុជីវិតអ្នក​ និងអ្នកដ៏ទៃ​ សូមបងប្អូនប្រជាលរដ្ឋទាំងអស់ចូលរួមគោរពចរាចរណ៍អោយបានគ្រប់ៗគ្នា៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay