ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វៀតណាមបានទាមទារឱ្យចិនបញ្ឈប់ការរំលោភបំពាន និងដកចេញនាវាទាំងអស់ពីដែនទឹករបស់ខ្លួន

    BY autoadmin July 20, 2019
    វៀតណាមបានទាមទារឱ្យចិនបញ្ឈប់ការរំលោភបំពាន និងដកចេញនាវាទាំងអស់ពីដែនទឹករបស់ខ្លួន

    អ្នកនាំពាក្យក្រសួងការបរទេសអ្នកស្រី Le Thi Thu Hang បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសវៀតណាមបានទាមទារឱ្យចិនបញ្ចប់ការរំលោភបំពាន និងដកចេញនាវាទាំងអស់ពីដែនទឹករបស់ខ្លួន ហើយគោរពអធិបតេយ្យភាព និងយុត្តាធិការរបស់ខ្លួន ដើម្បីរក្សាទំនាក់ទំនងទ្វេភាគី និងធានាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ លោកស្រីបានធ្វើសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មាន អំពីជំហររបស់វៀតណាម លើសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសចិនកាលពីថ្ងៃ ទី១៧ ខែកក្កដា អំពីការអភិវឌ្ឍនៅសមុទ្រខាងកើត (សមុទ្រចិនខាងត្បូង) ។

    អ្នកស្រី Le Thi Thu Hang បាននិយាយថានាវា Haiyang Dizhi 8 របស់ចិនបានរំលោភលើតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម នៅភាគខាងត្បូងនៃសមុទ្រខាងកើត ដែលជាកម្មសិទ្ធិរបស់វៀតណាមស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ (UNCLOS) ដែលវៀតណាម និងចិនជាសមាជិក។ លោកស្រីបាននិយាយបន្ថែមថា អាជ្ញាធរសមុទ្រវៀតណាមបានបន្តអនុវត្តវិធានការសមស្របដើម្បីពង្រឹងអធិបតេយ្យភាព និងយុត្តាធិការរបស់ប្រទេសជាតិ ក្នុងលក្ខណៈសន្តិភាពស្របតាមអន្ដរជាតិ៕

    អត្ថបទ៖ លីដា

    Share This Post: