ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នោះ! ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ សៅ​ សុខា​ ព្រមាន​ចាប់​ខ្លួនលោក ​សាន​ ប៊ុន​ធឿន​

    BY Khmernote Media July 22, 2019
    នោះ! ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ សៅ​ សុខា​ ព្រមាន​ចាប់​ខ្លួនលោក ​សាន​ ប៊ុន​ធឿន​

    យោងតាមការបញ្ជាក់ពីលោក ផែង វណ្ណៈ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នេះបានឲ្យដឹងថា ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​ នៃ​កងយោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កង​រាជអាវុធហត្ថលេីផ្ទៃប្រទេស​ បានមានប្រសាសន៍តាម​ តេឡ​ក្រាមនៅព្រឹកនេះព្រមានខ្លាំងៗទៅលេីលោក​ សាន​ ប៊ុន​ធឿន​ ចាងហ្វាង​កាសែត​មួយរូប​ ដោយអោយ​លោក​ សាន​ ប៊ុន​ធឿន​ ធ្វើការ​សុំទោសលោកឧត្ដមសេនីយ៍​ ហេង​ ប៊ុន​ទី​ មេបញ្ជាការ​កង​រាជអាវុធហត្ថខេត្តព្រះសីហនុ​ ជាបន្ទាន់​ បេីមិនដូចនេះទេ​ លោក​ សាន​ ប៊ុន​ធឿន​ ប្រឈមមុខ​នឹង​ការចាប់​ខ្លួនហេីយ​ ។ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ សៅ​ សុខា​ បានមានប្រសាសន៍ថា​ លោក​ សាន​ ប៊ុន​ធឿន​ បានចោទប្រកាន់ដោយគ្មានភស្តុតាងថា​ លោកឧត្ដមសេនីយ៍​ ហេង​ ប៊ុន​ទី​ ចាប់​ប្រជាជន​ និង​ អ្នកកាសែត​ ដាក់គុកដេីម្បីផ្គាប់ចិត្តអ្នកមានលុយជាថ្នូរនឹងលុយទាំងបាច់ៗ​ ។ ដូច្នេះ​បេីរកភស្តុតាងមិនបានទេ​ លោក​ សាន​ ប៊ុន​ធឿន​ ត្រូវ​តែទទួលខុសត្រូវចំពោះមុខច្បាប់​៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay