ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នារីក្លាហានម្នាក់លុតជង្គង់សុំមិត្តប្រុសរៀបការនៅមុខអ្នកគាំទ្របាល់ទាត់រាប់ម៉ឺននាក់

    BY Khmernote Media July 23, 2019
    នារីក្លាហានម្នាក់លុតជង្គង់សុំមិត្តប្រុសរៀបការនៅមុខអ្នកគាំទ្របាល់ទាត់រាប់ម៉ឺននាក់

    សិង្ហបុរី៖ ស្រ្តីជនជាតិសិង្ហបុរីម្នាក់បានសុំមិត្តប្រុសរបស់នាងរៀបការនៅមុខអ្នកគាំទ្របាល់ទាត់ប្រមាណជា ៥០,០០០ នាក់ ហើយមិត្តប្រុសរបស់នាងក៏បានយល់ព្រមតាមសំណើរបស់នាងផងដែរ។ ស្រ្តីក្លាហានរួមជាមួយនឹងមិត្តប្រុសនាង មិនត្រូវបានគេស្គាល់អត្តសញ្ញាណច្បាស់ឡើយដោយគេគ្រាន់ដឹងថា ពួកគេទាំងពីរនាក់ជាអ្នកគាំទ្រក្លឹបបាល់ទាត់បិសាចក្រហម Manchester United ។ ការសុំរៀបការនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលដែលក្រុមបាល់ទាត់ Manchester United ប្រកួតជាមួយនឹងក្រុម Inter Milan ក្នុងពានរង្វាន់ International Champions Cup (ការប្រកួតជាលក្ខណៈមិត្តភាពមុនបើករដូវការថ្មី) ដែលរៀបចំឡើងនៅក្នុងប្រទេសសឹង្ហបុរី។ ទិដ្ឋភាពនេះត្រូវបានក្រុមការងារថតការប្រកួតបាល់ទាត់ ថត និងយកទៅបញ្ចាំងនៅក្នុងផ្ទាំងអេក្រង់សម្រាប់ដាក់បញ្ចាំងបាល់ទាត់ផងដែរ ហើយវាបានធ្វើឲ្យអ្នកគាំទ្រស្រែកហ៊ោពេញកីឡដ្ឋានតែម្តង។ លោកអ្នកអាចទស្សនាទិដ្ឋាភាពនេះដូចក្នុងវីដេអូខាងក្រោម៖

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay