ព័ត៌មានជាតិ
សាគួអាវភ្លៀងឲ្យហើយទៅ! ចាប់ពីថ្ងៃនេះទៅនឹងមានភ្លៀងធ្លាក់ជាប់ហូរហែរហូតដល់ចុងខែ
BY Khmernote Media
July 23, 2019
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ជ្រលងសម្ពាធទាបដែលកន្លងមកបានស្ថិតនៅភាគខាងលើកម្ពុជា បច្ចុប្បន្នបានរំកិលចុះមកក្រោមទន្ទឹមនឹងខ្យល់មូសុងនិរតីបាននឹងកំពុងមានឥទ្ធិពលក្នុងកម្រិតមធ្យម។ លក្ខណៈបែបនេះនឹងធ្វើឲ្យក្នុងអំឡុងពេលចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែកក្កដា ស្ថានភាពអាកាសធាតុនឹងមានភាពជាវិជ្ជមានឡើងវិញដោយ៖
១. បណ្តាខេត្តភាគខាងលើ ភ្លៀងនឹងធ្លាក់បានល្អក្នុងកម្រិតពីមធ្យមទៅច្រើន ឯភាពរាយប៉ាយក៏បានប្រសើរផងដែរ។
២. បណ្តាខេត្ត និងរាជធានីនៅទំនាបកណ្តាលភាគខាងក្រោម នឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ
៣. បណ្តាខេត្តជាប់សមុទ្រ នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម៕

អត្ថបទ៖ សេម