ខ្មែរណូត

ស្វែងរក

  • PR

    កក្រើកទៀតហើយ!!! ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីនៅកម្ពុជា នឹងវិនិយោគ ផ្សារទំនើបទី២ ក្នុងទហំទឹកប្រាក់ប្រមាណជាង៦០លានដុល្លា ដែលគ្រោងបញ្ចប់ ការសាងសង់ក្នុងឆ្នាំ២០២០ខាងមុខនេះ

    BY Khmernote Media March 25, 2018
    កក្រើកទៀតហើយ!!! ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីនៅកម្ពុជា នឹងវិនិយោគ ផ្សារទំនើបទី២ ក្នុងទហំទឹកប្រាក់ប្រមាណជាង៦០លានដុល្លា ដែលគ្រោងបញ្ចប់ ការសាងសង់ក្នុងឆ្នាំ២០២០ខាងមុខនេះ

    កាលពីព្រឹកម្សិលមិញ គម្រោងផ្សារទំនើបដ៏ធំទី២របស់ក្រុមហ៊ុន បុរី ប៉េងហួត គ្រុប បានចាប់ផ្តើមរៀបចំពីធីបញ្ចុះបឋមសិលាសម្ភាធជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្មនិងសំណង់, ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី ភ្នំពេញ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។
    ឆ្លៀតក្នុងឱកាសដ៏អធិកអធមនេះ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ ក៏បានមានប្រសាសន៍ថា ខ្ញុំមានសេចក្តីរីករាយជាខ្លាំងក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ផ្សារទំនើប PH Diamond Placeដែលជាគម្រោងផ្សារទំនើបទី២ នៃក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប។ ក្នុងនោះឯកឧត្តមក៏បង្ហាញនូវសេចក្តីរំពឹងថា ក្នុងឆ្នាំ២០២០ខាងមុខនេះ ផ្សារទំនើប PH Diamond Place ដែលស្ថិតក្នុងតំបន់ដែលបណ្តុំដោយគម្រោងពាណិជ្ជកម្ម និងគម្រោងលំនៅឋាន នឹងធ្វើឲ្យតំបន់អភិវឌ្ឍដ៏មានសក្តានុពលនេះរិតតែទទួលបានការគាំទ្រពីសំណាក់អិតិថជន ជាតិ និងអន្តរជាតិគ្រប់ទិសទី។

    ជាចុងក្រោយឯកឧត្តម ជា សុផារ៉ា ក៏បានមានប្រសាសន៍ថ្លែងអំណរគុណ និងជូនពរដល់ក្រុមហ៊ុនអចលនទ្រព្យទាំងអស់ ជាពិសេស ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ឲ្យជួបតែសេចក្តីសុខ និងទទួលបានភាពជោគជ័យលើរបរអាជីវកម្ម និងវិស័យអភិវឌ្ឍអចលនទ្រព្យនេះរហូតទៅ។ លោកឧកញ៉ា ថៃ ម៉េង លី អគ្គនាយក ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប មានប្រសាសន៍បញ្ជាក់ថា យើងមានមោទនភាពយ៉ាងក្រៃលែង ក្នុងការនាំមកនូវគម្រោងផ្សារទំនើបថ្មីមួយទៀត គឺគម្រោងផ្សារទំនើប PH Diamond Place ដែលជាគម្រោងផ្សារទំនើបទីពីរ បន្ទាប់ពីគម្រោងផ្សារទំនើប PH ECO Mall ដែលបានចាប់ផ្តើមបុកគ្រឹះសាងសង់កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧កន្លងមក។

    គម្រោងផ្សារទំនើប PH Diamond Place នេះជាផ្នែកមួយនៃគម្រោងអភិវឌ្ឍទំនើបចំរុះ The Star Diamond ដែលស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ និង លាតសន្ធឹងលើផ្ទៃដីប្រមាណជាង ៤០ហិកតា។ នៅក្នុងគម្រោង The Star Diamond យើងមានការអភិវឌ្ឍបុរីដែលមានប្រភេទលំនៅឋានប្រណិតៗ ការអភិវឌ្ឍចម្រុះ ដែលមានអគារខុនដូ និង ការិយាល័យកណ្តាលថ្មី ការិយាល័យលក់ និងការិយាល័យជួលរបស់ ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ព្រមទាំងផ្សារទំនើប PH Diamond Place អគារពាណិជ្ជកម្មខ្ពស់ៗ ក្លឹបហែលទឹក និងសួនកំសាន្តធំទូលាយដែលមានដើមឈើធម្មជាតិលំអតាមដងផ្លូវប្រកបដោយទេសភាពបៃតង់។

    ក្នុងនោះ លោកឧកញ៉ាក៏បានបញ្ជាក់លម្អិតបន្ថែមទៀតថា ផ្សារទំនើប PH Diamond Place ដែលត្រូវបានវិនិយោគក្នុងទឹកប្រាក់ប្រមាណជាង ៦០លានដុល្លារ លើផ្ទៃដីជិត៦ហិកតា នឹងផ្តល់ជូនអតិថិជននូវភាពងាយស្រួល និងបទពិសោធន៍ដើរផ្សារទំនើបស្តង់ដារអន្តរជាតិក្នុងទីតាំង ដែលពោលពេញដោយសក្តានុពល។ ផ្សារទំនើប PH Diamond Place នឹងនាំយកមកនូវ ភាពសម្បូរបែបដើម្បីទទួលស្វាគមន៍អតិថិជន ជាតិនិងអន្តរជាតិ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២០ ខាងមុខនេះ។ ផ្សារទំនើប PH Diamond Place មានផ្ទៃសំណង់សរុបជាង ៦ម៉ឺន២ពាន់ម៉ែត្រការ៉េ និងផ្ទៃជួល ជិត៣ម៉ឺនម៉ែត្រការ៉េ ព្រមទាំងមានចំណតរថយន្តធំទូលាយអាចចតរថយន្ត និង ម៉ូតូ បានរហូតដល់ជាង២២០០ចំណត។ មួយវិញទៀតការអភិវឌ្ឍផ្សារទំនើប PH Diamond Place នេះឡើងគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រនៃការពង្រីក អាជីវកម្មរបស់ ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ក្នុងបរិបទកំណើនសេដ្ឋកិច្ចខ្ពស់ និងស្ថេរភាពនយោបាយល្អ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលជំរុញឲ្យមានការអភិវឌ្ឍ ទីក្រុងស្អាត និងបង្កើតគោលដៅទេសចរណ៍ឲ្យបានកាន់តែច្រើន។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay