ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់ខំធ្វើដំណើររាប់ពាន់គីឡូ ដើម្បីមក surprise មិត្តស្រី តែបែរជាប្រទះឃើញនាងកំពុងអោបគ្នាជាមួយបុរសផ្សេងទៅវិញ

    BY Khmernote Media July 23, 2019
    បុរសម្នាក់ខំធ្វើដំណើររាប់ពាន់គីឡូ ដើម្បីមក surprise មិត្តស្រី តែបែរជាប្រទះឃើញនាងកំពុងអោបគ្នាជាមួយបុរសផ្សេងទៅវិញ

    បុរសម្នាក់បានជួបរឿងខកចិត្តរកពាក្យអ្វីនិយាយមិនចេញ បន្ទាប់ពីគាត់ខំធ្វើដំណើរពីកន្លែងដែលមានចម្ងាយ ២,៤០០ គីឡូម៉ែត្រ ដើម្បីមកជួប និងធ្វើឲ្យមិត្តស្រីរបស់គាត់ភ្ញាក់ផ្អើល តែអ្វីដែលគាត់បានឃើញនោះគឺមិត្តស្រីរបស់គាត់កំពុងឈរអោបគ្នាជាមួយបុរសដទៃទៅវិញ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសចិន ហើយរឿងរ៉ាវនេះត្រូវបានគេយកទៅបង្ហោះពេញបណ្តាញសង្គមផងដែរ។

    តាមព័ត៌មានដែលគេទទួលបានគឺបុរសជាសង្សាចង់ធ្វើឲ្យមិត្តស្រីគាត់ភ្ញាក់ផ្អើលដោយគាត់បានធ្វើដំណើរពីកន្លែងយ៉ាងឆ្ងាយដោយមិនបានប្រាប់​នាងមុននោះទេ ហើយគាត់ថែមទាំងបានស្លៀកពាក់ឈុតជាខ្លាឃ្មុំទៀតផង ពេលដើរទៅជួបមិត្តស្រីគាត់។ យ៉ាងណាក្តី ពេលដែលគាត់បានជួបមិត្តស្រីរបស់គាត់នោះ គឺនាងកំពុងតែស្និតស្នាល និងអោបគ្នាជាមួយបុរសផ្សេងម្នាក់ទៀត។

    ភ្លាមនោះគាត់មិនបាននិយាយអ្វីទាំងអស់ ហើយដើរចេញទៅវិញយ៉ាងក្រៀមក្រំ តែស្រ្តីជាសង្សាបានរត់ទៅអោបគាត់ពីក្រោយ និងសុំត្រូវគ្នាវិញ។ រហូតមកទល់នឹងពេលនេះ គេនៅមិនទាន់ដឹងថាពួកគេទាំងពីរសម្រេចត្រូវគ្នាវិញ ឬក៏បែកគ្នានោះទេ៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay