ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក Duterte ព្រមានដកតំណែងអភិបាលក្រុងណា ដែលមិនព្រមដោះស្រាយបញ្ហារំលោភចំណីផ្លូវ

    BY Khmernote Media July 24, 2019
    លោក Duterte ព្រមានដកតំណែងអភិបាលក្រុងណា ដែលមិនព្រមដោះស្រាយបញ្ហារំលោភចំណីផ្លូវ

    លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានព្រមានដកតួរនាទីអភិបាលក្រុងណា ដែលមិនព្រមដោះស្រាយបញ្ហារំលោភចំណីផ្លូវពីស្ថាប័នឯកជន។ ការដណ្ដើមគ្រប់គ្រងចិញ្ចើមផ្លូវ និងផ្នែកមួយចំនួននៃផ្លូវសាធារណៈបានកើតមានគ្រប់ទីកន្លែងពេញទីក្រុង​ ដោយប្រជាពលរដ្ឋបានយកផ្នែកទាំងនោះទៅធ្វើជាកន្លែងលក់ដូរ ធ្វើអាជីវកម្មផ្សេងៗ និងប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនតាមរូបភាពជាច្រើន។ កត្តានេះបានបង្កឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ហើយបើតាមរបាយការណ៍បានបង្ហាញថា ហ្វីលីពីនបានខាតបង់ប្រាក់ប្រមាណជា ៣,៥ពាន់លានប៉េសូក្នុងមួយថ្ងៃ ព្រោះតែបញ្ហាកកស្ទះចរាចរណ៍នេះ។

    ដើម្បីដោះស្រាយបញ្ហានេះ ទើបលោក Rodrigo Duterte ត្រូវតែចាត់វិធានការក្តៅមួយជាបន្ទាន់ ដោយព្រមានដកអភិបាលក្រុងចោលតែម្តង ចំពោះក្រុងណាដែលមិនអាចដោះស្រាយបញ្ហានេះបាន។ គេរំពឹងថា ការព្រមានពីសំណាក់ប្រធាធិបតីកណ្តាប់ដៃដែករូបនេះ នឹងទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងការដោះស្រាយបញ្ហាដែលកំពុងកើតមានក្នុងទីក្រុង៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay