ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    យប់មិញនេះនៅកំពង់សោមមានករណី ស្ត្រីជនជាតិចិនត្រូវគេចាប់អូសចូលរថយន្ត ហើយបាញ់សម្លាប់យ៉ាងអាណោចអាធ័ម

    BY Khmernote Media July 24, 2019
    យប់មិញនេះនៅកំពង់សោមមានករណី ស្ត្រីជនជាតិចិនត្រូវគេចាប់អូសចូលរថយន្ត ហើយបាញ់សម្លាប់យ៉ាងអាណោចអាធ័ម

    ក្រុងព្រះសីហនុ៖ មានស្ត្រីជនជាតិចិនម្នាក់ ត្រូវឃាតកមិនស្គាល់មុខបាញ់សម្លាប់ស្លាប់យ៉ាងអាណោធអាធ័ម ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិ០៣ សង្កាត់០៣ ក្រុងព្រះសីហនុ កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩។ ជនរងគ្រោះឈ្មោះ Zhang Dan ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូអ៊េសវី ផ្នែកនាំភ្ញៀវ មានទីលំនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។ យោងតាមសម្តីរបស់សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុ នារីរងគ្រោះនិងមិត្តភក្តិប្រុស ដើរចេញពីកន្លែងធ្វើការក៏ឃើញមានជនជាតិ២នាក់ ភេទប្រុស ចុះពីរថយន្តហើយបម្រុងចាប់អូសជនរងគ្រោះ និងមិត្តប្រុសចូលក្នុងរថយន្ត តែពេលនោះជនរងគ្រោះបានរើបម្រាស់ ក្រោយមកក៏មានការផ្ទុះអាវុធ បណ្តាលឲ្យត្រូវជនរងគ្រោះត្រង់កញ្ចឹងកខាងឆ្វេង សំដៅមកគល់ដោះខាងស្តាំ ធ្វើឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

    ក្រោយពីផ្ទុះអាវុធបណ្តាលឲ្យមនុស្សស្លាប់ជនសង្ស័យក៏បានជិះរថយន្តរត់គេចខ្លួនបាត់។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើការអន្តរាគមន៍តាមនីតិវីធី និងកំពុងធ្វើការសាកសួរមិត្តប្រុសរបស់ជនរងគ្រោះដើម្បីដឹងពីដំណើរដើមទង ព្រមទាំងស្វែងរកមុខសញ្ញាដើម្បីតាមចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់៕

    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay