ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកជំនាញនិយាយថា ការពិតទៅអ្នកមិនចាំបាច់ផឹកទឹក ៨កែវ រៀងរាល់ថ្ងៃពេកនោះទេ!

    BY autoadmin July 24, 2019
    អ្នកជំនាញនិយាយថា ការពិតទៅអ្នកមិនចាំបាច់ផឹកទឹក ៨កែវ រៀងរាល់ថ្ងៃពេកនោះទេ!

    ការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ ជារឿងដែលត្រូវបានគេមើលរំលងជាញឹកញាប់ ដោយសារតែវាជារឿងធម្មតាខ្លាំងពេក។ ខណៈដែលមានមតិមួយចំនួនយល់ថា ការផឹកទឹកចំនួន ៨កែវ ជារៀងរាល់ថ្ងៃ ធ្វើឱ្យរាងកាយរបស់យើងបានប្រសើរ វាហាក់ដូចជាមនុស្សភាគច្រើនផឹកវាលើសចំនួនហ្នឹងទៀត ដែលអាននិយាយបានថា ក្នុងមួយថ្ងៃពួកគេផឹកទឹកជិត ២លីត្រ ឯណោះ។ ប៉ុន្តែយ៉ាងណាក៏ដោយកាលពីដើមឆ្នាំនេះ អ្នកជំនាញបានបង្ហាញថា ចំនួនដែលបានលើកឡើងគឺជាការយល់ខុស។

    អ្នកស្រី Jessica Fishman Levinson ស្ថាបនិកក្រុមហ៊ុនប្រឹក្សាអាហារបំប៉ន Nutritioulicious បាននិយាយថា៖ «តម្រូវការសារធាតុរាវក្នុងរាងកាយ ប្រែប្រួលទៅតាមបុគ្គលដែលមានអាយុ ភេទ កម្ររិតសកម្មភាព និងសូម្បីតែកន្លែងដែលអ្នករស់នៅ»។ កត្តាទាំងនេះអាចរួមមានសកម្មភាពប្រចាំថ្ងៃ និងឥទ្ធិពលលើទឹកដែលអ្នកត្រូវការរាល់ថ្ងៃ។ ហើយជាទូទៅវិទ្យាស្ថានវេជ្ជសាស្ត្របានផ្តល់អនុសាសន៍ថា ស្ត្រីគួរតែផឹកទឹកចំនួន ២.៧លីត្រ ក្នុងមួយថ្ងៃ ទោះបីជាបរិមាណដ៏ច្រើនបែបនេះមិនចាំបាច់ក៏ដោយ។

    ជាការពិតទៅសារធាតុទឹកទាំងនោះមិនមែននៅតែក្នុងទឹកផឹកមួយមុខប៉ុណ្ណោះទេ! ពោលគឺវាមាននៅក្នុងអាហារដែលយើងបរិភោគ ក៏ដូចជានៅក្នុងភេសជ្ជៈជាដើម។ អាហារមួយចំនួនបំពេញជាតិទឹកឱ្យយើងដូចជាបន្លែ និងផ្លែឈើ ហើយក៏មានអាហារមួយចំនួនអាចធ្វើឱ្យយើងស្រេកទឹកផងដែរ។ យ៉ាងណាក៏ដោយដើម្បីសង្កេតថាអ្នកគួរតែផឹកទឹកឱ្យបានតាមការណែនាំ អ្នកគួរតែមើលទៅពណ៌ទឹកនោម, ការឈឺក្បាលតិចតួច, ក្លិនមាត់, រមួលសាច់ដុំ ក៏ដូចជាមានអារម្មណ៍ថាខ្សោយ។ ហើយបើអ្នកមានអាការបែបនេះ មានន័យថាអ្នកត្រូវការជាតិទឹកបន្ថែម។ ប៉ុន្តែបើវាធម្មតាទេ អ្នកគួរតែផឹកនៅពេលដែលអ្នកស្រេក ឬចង់ផឹកធម្មតាបានហើយ មិនបាច់បង្ខំផឹកទឹកច្រើនទេ៕

    អត្ថបទ៖ លីដា

    Share This Post: