ព័ត៌មានជាតិ
អ្នកនាំពាក្យ ច្រានចោល ព្រមទាំងអំពាវនាវដល់សមត្ថកិច្ចឲ្យចាប់ខ្លួន ជនអនាមិកដែលបំភ្លៃព័ត៌មានថា ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន មានបញ្ហាសុខភាពធ្ងន់ធ្ងរ
BY Khmernote Media
July 24, 2019
អ្នកនាំពាក្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច ចេញមុខច្រាលចោលការផ្សព្វផ្សាយព័ត៌មានបំផ្លើសពីការពិត ដែលថា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានបញ្ហាសុខភាពធ្ងន់ធ្ងរ។
យោងតាមសេចក្តីបំភ្លឺបានបញ្ចាក់ថាលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានសុខភាពល្អបរិបូរណ៍ បច្ចុប្បន្ន លោកជំទាវ កំពុងបំពេញការងារយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា និងចុះជាប់ជាមួយប្រជាជនកម្ពុជា។ អ្នកនាំពាក្យក៏សូមអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធ វែកមុខរកជនដែលបំភ្លៃព័ត៌មានមកផ្តន្ទាទោសតាមច្បាប់ជាធរមាន៕

ដោយ៖ ណារ៉ែន