ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មុនទិញសាច់ជ្រូកពិនិត្យមើលផង ទាល់តែមានលិខិតអនុញ្ញាត និងវាយត្រាចាំទិញ

    BY Khmernote Media July 24, 2019
    មុនទិញសាច់ជ្រូកពិនិត្យមើលផង ទាល់តែមានលិខិតអនុញ្ញាត និងវាយត្រាចាំទិញ

    មួយរយៈចុងក្រោយនេះ មានផ្ទុះករណីជំងឺប៉េសជ្រូកអាហ្វ្រិកនៅក្នុងខេត្តចំនួន៣គឺ ខេត្តត្បូងឃ្មុំ ខេត្តរតនគិរី និងខេត្តស្វាយរៀង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ទាក់ទងនឹងករណីផ្ទុះជំងឺប៉េសជ្រូកអាហ្វ្រិកនេះ យើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនហាក់មានការខ្លាចរអា មិនហ៊ានទទួលទានសាច់ជ្រូក ដោយសារពួកគាត់គិតថា ខ្លាចប៉ះពាល់ដល់សុខភាព ទើបធ្វើឲ្យការលក់ដូរសាច់ជ្រូកមានការធ្លាក់ចុះយ៉ាងខ្លាំងផងដែរ។ ដើម្បីធានាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ យោងតាម គណៈកម្មការផ្សារអូរឫស្សី បានបញ្ជាក់នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ បានឲ្យដឹងថា រាល់សាច់ជ្រូកដែលដាក់លក់ក្នុងផ្សារអូរឬស្សីទាំងអស់ ត្រូវតែមានលិខិតអនុញ្ញាតចេញពីបសុពេទ្យ និងវាយត្រាលើសាច់ជ្រូក ដើម្បីការពារកុំអោយមានការដាក់លក់សាច់ជ្រូកឈឺនៅក្នុងផ្សារ។

    ដូច្នេះសាច់ជ្រូកដែលមានលិខិតអនុញ្ញាតចេញពីបសុពេទ្យ និងវាយត្រាលើ គឺមានសុវត្ថិភាពអាចទទួលទានបាន៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay