ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បទចម្រៀងទាំង១៣បទដែលជាស្នាដៃនិពន្ធរបស់ កវី គង្គ ប៊ុនឈឿន ត្រូវបានក្រសួងប្រគល់សិទ្ធិគ្រប់គ្រង ជូនលោកស្រី គាត គឹមលន ជាភរិយា

    BY Khmernote Media July 24, 2019
    បទចម្រៀងទាំង១៣បទដែលជាស្នាដៃនិពន្ធរបស់ កវី គង្គ ប៊ុនឈឿន ត្រូវបានក្រសួងប្រគល់សិទ្ធិគ្រប់គ្រង ជូនលោកស្រី គាត គឹមលន ជាភរិយា

    ថ្មីៗនេះក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីប្រកាសជូនដំណឹង ស្តីពីការប្រគល់សិទ្ធិគ្រប់គ្រងស្នាដៃបទចម្រៀងចំនួន១៣បទ ជូនលោកស្រី គាត គឹមលន ភរិយា លោក គង់ ប៊ុនឈឿន។ ដោយក្នុងពេលកន្លងនេះ លោកស្រី តាត គីមលន បានស្នើសុំសិទ្ធិគ្រប់គ្រងលើបទចម្រៀងដែលជាស្នាដៃនិពន្ធរបស់ កវី គង្គ ប៊ុនឈឿន ជាស្វាមីរបស់លោកស្រី។

    បន្ទាប់ពីបានធ្វើការពិនិត្យ និងសិក្សាស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ លើបទចម្រៀងទាំង១៣បទ ដែលជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀងដោយលោក គង់ ប៊ុនឈឿន តាមការស្នើសុំសិទ្ធគ្រប់គ្រង របស់លោកស្រី តាត គឹម លន ភរិយារបស់លោក គង់ ប៊ុនឈឿន រួចមក នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានសម្រេចប្រគល់សិទ្ធិគ្រប់គ្រងស្នាដៃបទចម្រៀងទាំង១៣បទ ជូនលោកស្រី គាត គឹម លន គ្រប់គ្រងតាមការស្នើសុំ។ សេចក្តីប្រកាសជូនដំណឹងនេះ ក្រសួងបានបើកសិទ្ធប្តឹងទាស់ជូនដល់ភាគីពាក់ព័ន្ធទាំអស់រយៈ ពេល ១(មួយ)ខែ ដោយគិតពីថ្ងៃប្រកាសជូនដំណឹងនេះតទៅ៕ ចង់ដឹងថាបទចម្រៀងទាំង១៣បទមានបទអ្វីខ្លះសូមមើលនៅខាងក្រោម៖

    ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay