ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃព្រមានថា ប្រយ័ត្នកាត់លិង្គចោល ដោយសារចង់បានធំ ហើយទៅចាក់ថ្នាំពង្រីក

    BY Khmernote Media July 24, 2019
    ថៃព្រមានថា ប្រយ័ត្នកាត់លិង្គចោល ដោយសារចង់បានធំ ហើយទៅចាក់ថ្នាំពង្រីក

    ថៃ៖ អគ្គនាយកដ្ឋានគាំទ្រសេវាសុខាភិបាលថៃបានព្រមានថា ការចាក់ថ្នាំពង្រីកលិង្គអាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពជាខ្លាំង និងអាចបង្កឲ្យមានជំងឺមហារីកទៀតផង។ សេចក្តីព្រមានមួយនេះ ត្រូវបានធ្វើឡើងក្រោយគេបានសង្កេតឃើញថា មានបុរសថៃជាច្រើនបានសម្រេចទៅចាក់ថ្នាំពង្រីកលិង្គ ដើម្បីផ្គាប់ចិត្តដៃគូរួមភេទរបស់ពួកគេ ខណៈថ្នាំទាំងនោះពុំមានការអនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាលថៃឡើយ។ បើយោងតាមលោក Arkhom Praditsuwan អគ្គនាយករងនៃអគ្គនាយកដ្ឋានគាំទ្រសេវាសុខាភិបាលថៃបានពន្យល់ឲ្យដឹងថា ការពិតថ្នាំសម្រាប់ចាក់ពង្រីកលិង្គនោះមិនធ្វើឲ្យលិង្គរីកធំដូចការរីកលូតលាស់តាមធម្មជាតិនោះទេ ហើយគុណវិប្បត្តិរបស់វាវិញគឺវាអាចធ្វើឲ្យឆ្លងមេរោគផ្សេងៗជាច្រើនរួមទាំងជំងឺអេដស៍ ធ្វើឲ្យលិង្គហើម និងពិបាកបត់បែន ពិបាកនោម និងពិបាកក្នុងការរួមភេទទៀតផង។

    អ្វីដែលកាន់តែអាក្រក់ទៀតនោះ គឺវាអាចបង្កទៅជាជំងឺមហារីកបានផងដែរ។ ដើម្បីទប់ស្កាត់បញ្ហានេះទើបអាជ្ញាធរថៃបានធ្វើសេចក្តីព្រមាណខាងលើ ដើម្បីដាស់តឿនដល់ប្រជាពលរដ្ឋទាំងអស់ឲ្យដឹងពីផលប៉ះពាល់នៃការចាក់ថ្នាំពង្រីកលិង្គ។ បន្ថែមពីលើនេះផងដែរ អាជ្ញាធរបានសម្រេចបង្កើតច្បាប់មួយដោយកំណត់ថា ជនណាដែលផ្តល់សេវាចាក់ថ្នាំពង្រីកលិង្គខុសច្បាប់នេះ​នឹងប្រឈមនឹងការជាប់គុករហូតដល់ ៣ ឆ្នាំ ឬពិន័យជាប្រាក់ ៣០,០០០ បាត (៩៧០ ដុល្លារអាមេរិក) ហើយចំពោះម្ចាស់គ្លីនិកធំៗដែលផ្តល់សេវានេះនឹងត្រូវប្រឈមនឹងការជាប់គុករហូតដល់​ ៥ ឆ្នាំ និងពិន័យជាប្រាក់ ១០០,០០០ បាត (២,៣៣៣ ដុល្លារអាមេរិក)៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay