ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វេជ្ជបណ្ឌិតម្នាក់ត្រូវបានគេផ្អាកពីការងារ ក្រោយសង្ស័យថាគាត់រវល់តែបង្ហោះរូបរហូតទុកឲ្យអ្នកជំងឺម្នាក់ត្រូវស្លាប់

    BY Khmernote Media October 26, 2019
    វេជ្ជបណ្ឌិតម្នាក់ត្រូវបានគេផ្អាកពីការងារ ក្រោយសង្ស័យថាគាត់រវល់តែបង្ហោះរូបរហូតទុកឲ្យអ្នកជំងឺម្នាក់ត្រូវស្លាប់

    វេជ្ជបណ្ឌិតម្នាក់ត្រូវបានគេផ្អាកពីការងារជាបណ្តោះអាសន្នក្រោយមានការសង្ស័យថា គាត់បានយកពេលវេលាបំពេញការងារទៅប្រើប្រាស់បណ្តាញសង្គម និងបានទុកឲ្យអ្នកជំងឺម្នាក់ត្រូវស្លាប់បាត់បង់ជីវិត។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងមន្ទីរពេទ្យ Wenshui ដែលស្ថិតនៅក្នុងខេត្ត Shanxi  ភាគខាងជើងប្រទេសចិន។ ការសង្ស័យខាងលើនេះបានកើតឡើង ក្រោយមានក្រុមសាច់ញាតិជនរងគ្រោះម្នាក់ទៅប្ដឹងខាងមន្ទីរពេទ្យថា មានជនរងគ្រោះម្នាក់បានស្លាប់នៅក្នុងបន្ទប់សម្រាក់ព្យាបាលជំងឺ ខណៈគ្មានវេជ្ជបណ្ឌិតនៅប្រចាំការទាល់តែសោះ។

    ជនរងគ្រោះនោះមានឈ្មោះថា Kang Jinlian អាយុ ៨៤ឆ្នាំ ហើយក្រុមសាច់ញាតិរបស់ជនរងគ្រោះបានអះអាងថា ពេលដែលជនរងគ្រោះកំពុងធ្វើទុកខ្លាំងនោះពួកគេបានព្យាយាមទៅរកវេជ្ជបណ្ឌិតឲ្យមកមើលគាត់ដែរ តែរកវេជ្ជបណ្ឌិតមិនឃើញសោះ ហើយបន្តិចក្រោយមកជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់តែម្តង។ អំឡុងពេលដែលជនរងគ្រោះស្លាប់នោះ ស្រាប់តែគេបានប្រទះឃើញវេជ្ជបណ្ឌិតដែលមានតួនាទីត្រូវប្រចាំការនោះ បង្ហោះរូបភាពថតជុំគ្នាមួយសន្លឹកនៅក្នុងបណ្តាញសង្គមទៅវិញ។ ពេលនេះក្រុមការងារជំនាញកំពុងបើកការស៊ើបអង្កេតជាពិសេសមួយ ហើយក្នុងករណីដែលគេរកឃើញថាជនរងគ្រោះបានស្លាប់ព្រោះតែភាពខ្ជីខ្ជារបស់វេជ្ជបណ្ឌិតមែន វេជ្ជបណ្ឌិតរូបនោះនឹងត្រូវគេបញ្ឈប់ពីការងារតែម្តង តែបើវាមិនមែនជាកំហុសរបស់វេជ្ជបណ្ឌិតនោះទេ គេនឹងអនុញ្ញាតឲ្យគាត់ចូលធ្វើការងារជាធម្មតាវិញ៕

    អត្ថបទ៖ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay