ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការ បំភ្លឺថា យុទ្ធនាការរឹតបន្តឹងលេីការពាក់មួកសុវត្ថិភាព​ គឺពុំមានការផាកពិន័យឡេីយសូម្បីតែ១០០រៀល

    BY Khmernote Media July 25, 2019
    ស្នងការ បំភ្លឺថា យុទ្ធនាការរឹតបន្តឹងលេីការពាក់មួកសុវត្ថិភាព​ គឺពុំមានការផាកពិន័យឡេីយសូម្បីតែ១០០រៀល

    បន្ទាប់ពី នគរបាលចរាចរណ៍នៅរាជធានីភ្នំពេញ ចាប់ផ្ដើមយុទ្ធនាការ រឹតបណ្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសទៅលើអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ដែលមិនពាក់មួកសុវត្ថិភាព។ ក៏មានសារព័ត៌មានមួយចំនួនយល់ច្រឡំថាសមត្ថកិច្ចបានធ្វេីការផាកពិន័យអ្នកបេីកបរ​ និងអ្នកអមដំណេីររួចទេីបអនុញ្ញាតិអោយបន្តទៅមុខទៀត នោះជាព័ត៌មានមិនពិត។

    ដោយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ធ្វើការបំភ្លឺយ៉ាងដូច្នេះថា ៖”យុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកលេីការពាក់មួកសុវត្ថិភាព​ គឺពុំមានការផាកពិន័យឡេីយសូម្បីតែ១០០រៀល​ ក្នុងពេលប្រតិបត្តិការនេះចំពោះអ្នកបេីកបរ​ និងអមដំណេីរដែលមិនពាក់មួកសុវត្ថិភាពគឺមិនត្រូវបានអនុញ្ញាតិអោយបន្តដំណេីរទៅមុខទៀតឡេីយ​ រហូតទាល់តែទៅយកមួកមកពាក់ទេីបអនុញ្ញាតិអោយទៅបាន​ បេីរឹងរួសមិនព្រមទៅយកមួកមកពាក់នោះសមត្ថកិច្ចនិងយកម៉ូតូទៅរក្សាទុកនៅអធិការខណ្ឌ”។

    គួររំលឹកថាយុទ្ធនាការនេះរយៈពេលមួយខែ ចាប់ពីថ្ងៃទី១៨​ ខែកក្កដា​ ឆ្នាំ២០១៩​ រហូតដល់ថ្ងៃទី​១៧​ ខែសីហា​ ឆ្នាំ២០១៩ ចំពោះការចុះធ្វេីការផ្សព្វផ្សាយ​ អប់រំនេះ​ គឺមិនមានការផាកពិន័យឡេីយ​។ ដេីម្បីការពារអាយុជីវិតអ្នក​ និងអ្នកដ៏ទៃ​ សូមបងប្អូនប្រជាលរដ្ឋទាំងអស់ចូលរួមគោរពចរាចរណ៍អោយបានគ្រប់ៗគ្នា៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay