ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រដ្ឋាភិបាលក្រុងហុងកុងត្រៀមលុយជាង១៨ពាន់លានដុល្លារទុកចែកជូនពលរដ្ឋខ្លួន ដោយម្នាក់ទទួលបានជាង៥០០ដុល្លារ

    BY Khmernote Media March 27, 2018
    រដ្ឋាភិបាលក្រុងហុងកុងត្រៀមលុយជាង១៨ពាន់លានដុល្លារទុកចែកជូនពលរដ្ឋខ្លួន ដោយម្នាក់ទទួលបានជាង៥០០ដុល្លារ

    កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលក្រុងហុងកុងបានសម្រេចយកថវិកាចំនួន១៨ពាន់លានដុល្លារ​ចែកទៅឲ្យប្រជាពលរដ្ឋខ្លួន ដែលក្នុងនោះមានប្រជាពលរដ្ឋប្រមាណជាមួយភាគបីនៃប្រជាជនសរុបនឹងទទួលបានលុយទាំងនេះ។ បើយោងតាមលោក Paul Chan Mo-po លេខាធិការហិរញ្ញវត្ថុរបស់ទីក្រុងហុងកុងបានប្រាប់អ្នកសារព័ត៌មានថា ប្រជាពលរដ្ឋហុងកុង ដែលអាចទទួលបានលុយដែលរដ្ឋាភិបាលចែកជូននេះត្រូវមានលក្ខខណ្ឌដូចខាងក្រោមនេះ៖

    + មានអាយុចាប់ពី១៨ឆ្នាំឡើងទៅ
    + គ្មានទ្រព្យសម្បត្តិផ្ទាល់ខ្លួន
    + អត់ទទួលបានប្រាប់ឧបត្ថម្ភពីរដ្ឋាភិបាល
    + អ្នកដែលមិនមានកាតព្វកិច្ចបង់ពន្ធប្រាក់ចំណូលប្រចាំឆ្នាំ (គិតចាប់ពីសប្តាហ៍បន្ទាប់ទៅ)
    + ជាមធ្យមមនុស្សម្នាក់អាចនឹងទទួលបានប្រាក់ចំនួន៥១០ដុល្លារអាមេរិក។

    យ៉ាងណាក្តី ចំពោះអ្នកដែលមិនមានកាតព្វកិច្ចបង់ពន្ធប្រាក់ចំណូល និងរស់នៅក្នុងដោយផ្អែកលើទ្រព្យសម្បត្តិផ្ទាល់ខ្លួនមួយចំនួនក៏អាចទទួលបានប្រាក់ខ្លះដែរ អាចតិចជាង ៥០០ ដុល្លារ ដោយផ្អែកលើស្ថានភាពជាក់ស្តែងរបស់ពួកគេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ reuters

    Share This Post:
    MPO4D jitutoto mpo4d Mpoplay