អន្តរជាតិ
អាជ្ញាធរខណ្ឌទួលគោកប្រើធម៌ក្តៅ ចុះរុះរើ និងវាយកំទេចចោលសំណង់ ដែលរំលោភចំណីផ្លូវ
BY Khmernote Media
July 25, 2019
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ កងកម្លាំងអាជ្ញាធរខណ្ឌទួលគោក បានចុះធ្វើការរៀបសណ្ដាប់ធ្នាប់ ផ្លូវនេរុហ៍(២១៥) ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។ គេសង្កេតឃើញកងកម្លាំងអាជ្ញាធរខណ្ឌបានចុះរុះរើសំយ៉ាប វាយកំទេចជញ្ជាំង និងរុះរើសំភារៈមួយចំនួនទៀត ដែលបងប្អូនប្រជាពលរដ្ឋបានរំលោភលើចំណីផ្លូវ។ អាជ្ញាធរមានសមត្ថកិច្ចក៏បានណែនាំកុំឲ្យបងប្អូនប្រជាពលរដ្ឋឈប់រំលោភលើចំណីផ្លូវសាធារណៈទៀត ដើម្បីសណ្តាប់ធ្នាប់ និងសោភ័ណភាពទីក្រុង៕

អត្ថបទ៖ សេម












