ប្រពន្ធតាមទាន់ប្តីកំពុងមានអីៗជាមួយកូនជាងអាយុ១៥ឆ្នាំ ចាប់នាងកោរសក់ចេញទុកជាការព្រមាន
វៀតណាម៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន បានឲ្យដឹងថា នារីវ័យទំទង់ម្នាក់បានផ្លាស់មករស់នៅក្នុងទីក្រុងដើម្បីរៀនមុខជំនាញផ្នែកសាឡន ហើយសព្វថ្ងៃនាងក៏កំពុងធ្វើការឱ្យម្ចាស់ហាងធ្វើជាជាងកាត់សក់។ យ៉ាងណាមិញនៅពេលដែលប្តីរបស់ស្ត្រីជាម្ចាស់ហាងបានមកជួយការងារក្នុងហាង ស្ត្រីជាប្រពន្ធក៏បានចាប់អារម្មណ៍ថា ទាំងកូនជាង និងប្តីរបស់ខ្លួន បានឲ្យភ្នែកគ្នាជាហេតុធ្វើឲ្យស្ត្រីជាប្រពន្ធមានការសង្ស័យ។
ចាប់តាំងពីពេលនោះមកស្រ្តីជាភរិយាបានដឹងថាស្វាមីរបស់នាងចេញចូលហាងកាន់តែញឹកញាប់ហើយតែងតែដោះសារឱ្យនាងចាកចេញពីហាង។ ថ្ងៃមួយនាងសម្រេចចិត្តសាកល្បងស្វែងរកការពិតដោយយកលេសថាមានការងារបន្ទាន់ត្រូវចេញក្រៅហាង ដោយឲ្យស្វាមី និងកូនជាងអាយុ១៥ឆ្នាំនៅតែ២នាក់នៅក្នុងហាង។
មួយស្របក់ក្រោយមកស្ត្រីជាប្រពន្ធមកដល់ ក៏ឃើញប្តី និងកូនជាង កំពុងតែមានអីៗជាមួយគ្នានៅក្នុងហាង ធ្វើឲ្យស្ត្រីជាប្រពន្ធមានការខឹងសម្បារជាខ្លាំង បន្ទាប់ឲ្យអ្នកទាំង២ស្លៀកពាក់ ចៅហ្វាយស្រីនោះក៏ចាប់ផ្ដើមវាយនិងទាត់ក្មេងស្រីយ៉ាងហិង្សា ទាញសក់ក្បាលនិងស្បែកគំហកលើកូនជាង ហើយពេលនោះចៅហ្វាយស្រីក៏ចាប់ផ្តើមកោរសក់សក់កូនជាងតែម្តង។
ក្រោយមានហេតុការណ៍នេះកើតឡើងប៉ូលីសបានឃាត់ខ្លួនពួកគេបីនាក់ដើម្បីសាកសួរ។ យ៉ាងណាមិញមេធាវីនៅទីក្រុងសៃហ្គនបាននិយាយថា នារីវ័យទំទង់រូបនោះជាអនីតិជន អាយុទើបតែ១៥ឆ្នាំ ហើយហេតុការណ៍ដែលបានកើតឡើងត្រូវបានចាត់ទុកថាជាករណីរំលោភសេពសន្ថវៈមិនថាយុវតីរូបនោះបានយល់ព្រមឬអត់នោះទេ។ ដូច្នេះបុរសជាប្តីត្រូវបានគេចោទប្រកាន់ពីបទរំលោភតាមផ្លូវច្បាប់ ទន្ទឹមនឹងនេះស្ត្រីជាម្ចាស់ហាងអាចត្រូវបានឃាត់ខ្លួនខណៈដែលសកម្មភាពរបស់នាងត្រូវបានចាត់ទុកថាជាការរំលោភបំពានហិង្សាធ្ងន់ធ្ងរ៕





អត្ថបទ៖ ណារ៉ែន