ព័ត៌មានជាតិ
សពយោធិនដែលបាត់ខ្លួនដោយសារតែបាក់ស្រុតស្ពានឈើនៅស្រុកសៀមប៉ាង រកឃើញម្នាក់ហើយនៅព្រឹកនេះ
BY Khmernote Media
July 26, 2019
នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ សមត្ថកិច្ចបានរកឃើញសពមន្រ្តីយោធាម្នាក់ហើយ ដោយមានឈ្មោះ សុខ សុវណ្ណឌី ជាអ្នកជិះពីក្រោយ (អ្នកឈឺ)។ ដោយកម្លាំងស្វែងរកឃើញនៅវេលាម៉ោង ៧និង៤១នាទីព្រឹក និងទាញមកលើគោកនៅម៉ោង ៨និង០២នាទី។
គួររំលឹកថាមន្រ្តីយោធា២នាក់ បានជួបគ្រោះថ្នាក់បាក់ស្រុតស្ពានឈើខណៈកំពុងឌុបគ្នាឆ្លងស្ពាន ស្ថិតនៅចំណុចអូរមា ផ្លូវ១០១ ភូមិញុំងស៊ុ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ចំពេលដែលទឹកកំពុងហូរគួចខ្លាំងក្រោមស្ពានកាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩៕


អត្ថបទ៖ ណារ៉ែន
ប្រភព៖ ស៊ន សុភក្រ្ត