ព័ត៌មានជាតិ
ចិនព្រួតវាយចិនគ្នាឯង រវល់ដល់សមត្ថកិច្ចខ្មែរទាំងយប់
BY Khmernote Media
July 26, 2019
ក្រុងព្រះសីហនុ-នៅវេលាម៉ោងជិត១១យប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ មានករណីអំពើហិង្សាមួយបានកើតឡើងរវាងកម្មករជនជាតិចិនមានគ្នាចំនួន០៦នាក់ បានព្រួតគ្នាវាយទៅលើជនជាតិចិនម្នាក់ទៀតឈ្មោះឈិន ចុងហាន ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលតាមសមត្ថកិច្ចបញ្ជាក់ថា មូលហេតុបណ្តាលមកពីក្រុមកម្មករជនជាតិចិនខឹង រឿងមិនបើកលុយឲ្យកម្មករ។ ក្រោយកើតហេតុ សមត្ថកិច្ចចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានធ្វើការអន្តរាគមន៍ និងឃាត់ខ្លួនអ្នកបង្កហិង្សានាំយកមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីដោះស្រាយបន្តតាមនិតិវិធី៕
