ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    (Update) សូមចូលរួមរំលែកទុក្ខ! រកឃើញសាកសពយោធិនទាំង២ ដែលជួបគ្រោះថ្នាក់បាក់ស្រុតស្ពានឈើនៅស្ទឹងត្រែងហើយ

    BY Khmernote Media July 26, 2019
    (Update) សូមចូលរួមរំលែកទុក្ខ! រកឃើញសាកសពយោធិនទាំង២ ដែលជួបគ្រោះថ្នាក់បាក់ស្រុតស្ពានឈើនៅស្ទឹងត្រែងហើយ

    ស្ទឹងត្រែង៖ កងកម្លាំងបានរកឃើញសាកសពមន្ត្រីយោធាទាំង២ហើយនៅព្រឹកថ្ងៃទីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ ដោយកម្លាំងស្វែងរកឃើញនៅវេលាម៉ោង ៧និង៤១នាទីព្រឹក និងទាញមកលើគោកនៅម៉ោង ៨និង០២នាទី។ មហាជនបានសម្តែងការសោកស្តាយអាណិតអាសូរជាពន់ពេកដល់ជនរងគ្រោះទាំង២ ដែលមានឈ្មោះ សុខ សុវណ្ណឌី ( ជិះពីក្រោយ) និង ភី នីដាលិ (អ្នកឌុប) ជាយោធាបម្រើការងារក្នុងអង្គភាព កងអនុសេនាធំទី៣ វរសេនាតូច កាំភ្លើងធំ បញ្ជាការស្រាលយោធភូមិភាគទី១ ប្រចាំការនៅភូមិសាស្ត្រអូរអាឡៃ។

    គួររំលឹកថាកាលពីថ្ងៃទី២៤ ខែកក្កដា ជនរងគ្រោះទាំង២ បានជិះម៉ូតូឌុបគ្នាទៅពិនិត្យសុខភាព តែអកុសលអ្វីខណៈធ្វើដំណើរឆ្លងកាត់នៅចំណុចស្ពានអូរមា ក្នុងភូមិសាស្ត្រអូរអាឡៃ ព្រំដែនកម្ពុជា-ឡាវ បានបាក់ធ្លាក់ចូលពេលទឹកកំពុងហូរខ្លាំងតែម្តង។ យ៉ាងណាមិញក្រុមការងារខ្មែរណូត សូមចូលរួមរំលែកទុក្ខគ្រួសារនៃសព និងសូមឲ្យវិញ្ញាណក្ខនយោធាទាំង២រូបដែលមានស្នាដៃការពារជាតិមាតុភូមិទៅកាន់សុខគតិភព៕

    ប្រភព៖ ស៊ន សុភក្រ្ត
    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay