ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កុមារីអាយុ៦ឆ្នាំ ជាYouTuberល្បីឈ្មោះ ទិញអគារកម្ពស់ ៥ជាន់ ដែលមានតម្លៃ ៨លានដុល្លារអាមេរិក ប៉ុន្តែអ្នករិះគន់និយាយថា វាជាការរំលោភសិទ្ធិកុមារ

    BY autoadmin July 26, 2019
    កុមារីអាយុ៦ឆ្នាំ ជាYouTuberល្បីឈ្មោះ ទិញអគារកម្ពស់ ៥ជាន់ ដែលមានតម្លៃ ៨លានដុល្លារអាមេរិក ប៉ុន្តែអ្នករិះគន់និយាយថា វាជាការរំលោភសិទ្ធិកុមារ

    កុមារី YouTuber អាយុ ៦ឆ្នាំ មកពីប្រទេសកូរ៉េខាងត្បូងម្នាក់ កំពុងបានក្លាយជាប្រធានបទក្ដៅតាមបណ្ដាសារព័ត៌មានជាច្រើន បន្ទាប់ពីនាងតូចបានទិញអចលនទ្រព្យកម្ពស់ ៥ជាន់ នៅឯសង្កាត់មួយ របស់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ នាងតូចម្នាក់នេះមានឈ្មោះថា Boram នាងជាម្ចាស់គណនី YouTube ចំនួនពីរ គឺ Boram Tube Vlog និង Boram Tube ToysReview ដែលមានអ្នកចូលទស្សនាសរុបជិត ៣២លាននាក់ ហើយវាបានធ្វើឱ្យនាងតូចក្លាយជាមនុស្សល្បីល្បាញម្នាក់ ក្នុងចំណោមអ្នកប្រើប្រាស់ YouTube ដ៏ល្បីបំផុតប្រចាំប្រទេស។

    កាលពីថ្ងៃអង្គារកាសែតក្នុងស្រុក Maeil Business News បានរាយការណ៍ថា ក្រុមហ៊ុន Boram Family ដែលជាក្រុមហ៊ុនរបស់ឪពុកម្តាយកុមារី Boram បានទិញអាគារកម្ពស់ ៥ជាន់ នៅឯ Cheongdam-dong ទីក្រុង Gangnam ដែលមានតម្លៃ ៩.៥ពាន់លានវ៉ុន (៨.០២លានដុល្លារ)។ ប្រភពក៏បានឱ្យដឹងដែរថា គ្រួសាររបស់នាងតូចបានទិញអគារមួយ ដែលមានទំហំ ២៥៨.៣ម៉ែត្រការ៉េ កាលពីថ្ងៃទី៣ ខែមេសា ពោលគឺទិញផ្ដាច់មុខតែម្ដង។

    កុមារី Boram ទើបតែចាប់ផ្ដើមបង្ហោះវីដេអូកាលពីឆ្នាំមុនប៉ុណ្ណោះ ប៉ុន្តែសព្វថ្ងៃនាងមានចំនួនចូលទស្សនាសរុបជិត ១០ពាន់លាន ពីគណនីទាំងពីរ។ គណនី Boram Tube Vlog របស់នាងតូចត្រូវបានប៉ាន់ប្រមាណថា មានប្រាក់ចំណូលប្រចាំខែរហូតដល់ ៣.៦លានដុល្លារ (អាចមានរហូតដល់ ៤២.៧លានដុល្លារ ក្នុងមួយឆ្នាំ) ខណៈដែលគណនី Boram Tube ToysReview មានចំណូលប្រចាំខែរហូតដល់ ៧៧៩,៧០០ដុល្លារអាមេរិក (ឬរហូតដល់ ៩.៤លានដុល្លារ ក្នុងមួយឆ្នាំ)។

    យ៉ាងណាក៏ដោយវាបានក្លាយទៅជារឿងដ៏ចម្រូងចម្រាសមួយនៅលើអ៉ីនធឺរណេត ដោយសារអ្នករិះគន់បាននិយាយថា អាណាព្យាបាលរបស់នាងតូចបានរំលោភសិទ្ធិកុមារ ដោយការកេងប្រវ័ញ្ចលើកម្លាំងពលកម្មរបស់កុមារីម្នាក់នេះ ទើបបានជាពួកគេអាចទិញអគារ ៥ជាន់ ផ្ដាច់មុខបាន។ ហើយកាលពីចុង ឆ្នាំ២០១៧ អង្គការ Save The Children ក៏បានធ្វើការចោទប្រកាន់ដល់ម្ដាយឪពុករបស់ Boram ផងដែរ ដែលពួកគេបាននិយាយថា ពួកគេបានកេងប្រវ័ញ្ចលើពលកម្មរបស់កុមារី ដែលវាអាចនឹងជះឥទ្ធិពលអាក្រក់ដល់នាងតូច និងអាចធ្វើឱ្យនាងតូចមានសម្ពាធផ្លូវចិត្ត៕

    អត្ថបទ៖ លីដា

    Share This Post: