កម្លាំងមន្ត្រីចម្រុះ ចុះរុះរើស្លាកយីហោ ប្រើប្រាស់ពាក្យពេចន៍ខ្មែរមិនត្រឹមត្រូវ ទំនងបកប្រែតាម google translate
ព្រះសីហនុ ៖ ស្លាកយីហោអាជីវកម្មរបស់ជនបរទេស ចំនួន ១២ទីតាំង ស្ថិតនៅម្តុំផ្សារគុជអាស៊ី ក្នុងភូមិ១ សង្កាត់៣ ខេត្តព្រះសីហនុ ត្រូវបានកម្លាំងមន្ត្រីចម្រុះដឹកនាំដោយ ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ធ្វើការទម្លាក់ចោលកាលពីថ្មីៗកន្លងទៅនេះ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងការពារតម្លៃអត្តសញ្ញាណជាតិ។
ការទម្លាក់ស្លាកអាជីវកម្មជនបរទេសខាងលើ ធ្វើឡើងដោយសារតែស្លាកទាំងអស់នោះ បានប្រើប្រាស់អក្ខរាវិរុទ្ធ និងពាក្យពេចន៍ខ្មែរមិនត្រឹមត្រូវ ដែលអាចធ្វើឱ្យប៉ះពាល់ដល់អត្តសញ្ញាណជាតិ និងប្រពៃណីវប្បធម៌របស់កម្ពុជា។ បន្ទាប់ពីទម្លាក់ស្លាកហើយ កម្លាំងមន្ត្រីបានធ្វើការណែនាំ និងពន្យល់ណែនាំជនបរទេសម្ចាស់ហាង អំពីច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្តីពីពាណិជ្ជនាម ព្រមទាំងនីតិវិធីស្នើសុំនាមករណ៍ផ្លូវការសម្រាប់អាជីវកម្ម ឬក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជា។
ខាងក្រោមនេះ គឺជាឈ្មោះដើមនៃស្លាកយីហោអាជីវកម្ម ដែលកម្លាំងមន្ត្រីបានធ្វើការទម្លាក់៖
១. អាហារដ្ឋាន កុំប្រាប់អ្នកដទៃ
២. នាំសំបុត្របុរស
៣. កាហេផែឈើតែចិន
៤. រឿងផ្អែមល្ហែម
៥. ចៅស៊ាន ហាងលក់
៦. ទីក្រុងកំសាន្តបុរីគុជ់អាស៊ី
៧. ទីក្រុងចូវចូវនឹងមកម្តងទៀត
៨. ជីកដីឡើង ភ្នែកចាប់
៩. មជ្ ឈមណ្ ឌលប ោះដុំខ្ ស ែកមាសហ័រឡុង កំពុងស ោម
១០. បើកកិច្ចប្រជុំ
១១. អាហាររបស់អធិរាជ
១២. មជ្ឈមណ្ឌលផ្សារទំនើបក្រុងគុជហ័ររិនក្រុងព្រះសីហនុ៕














ប្រភព៖ ក្រសួងពាណិជ្ជកម្ម