ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ម្នាក់ទៀតហើយ! រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ សម្រេចផ្អាកមុខងារលោក ជា ពេជ្រ ព្រះរាជអាជ្ញាខេត្តរតនគិរី បន្ទាប់បែកធ្លាយរឿងផិតក្បត់

    BY Khmernote Media July 26, 2019
    ម្នាក់ទៀតហើយ! រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ សម្រេចផ្អាកមុខងារលោក ជា ពេជ្រ ព្រះរាជអាជ្ញាខេត្តរតនគិរី បន្ទាប់បែកធ្លាយរឿងផិតក្បត់

    ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ សម្រេចផ្អាកមុខងារលោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគីរីជាបណ្តោះអាសន្ន រង់ចាំសេចក្តីសម្រេចស្ថាពររបស់តុលាការ និងបានសម្រេចចាត់លោក ងិន ពេជ បំពេញមុខងារជាព្រះរាជអាជ្ញាស្តីទីអមសាលាដំបូងខេត្តរតនគីរី នេះបើយោងតាមលិខិតលេខ១៤០២ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។

    ការផ្អាកតួនាទីនេះផងដែរបន្ទាប់ពីមានករណីលោកស្រី ហ៊ាន លក្ខិណា ភរិយាដើម របស់លោក ជា ពេជ្រ ព្រះរាជអាជ្ញាសាលាដំបូងខេត្តរតនគិរី បានប្តឹងលោក ជា ពេជ្រ ពីបទផិត លួចលាក់មានប្រពន្ធចុង ព្រមទាំងប្រើអំណាចគំរាមកំហែងមកលើភរិយាស្របច្បាប់៕

    ប្រភព៖ ក្រសួងយុត្តិធម៌

    Share This Post:
    MPO4D jitutoto mpo4d Mpoplay