ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះ​​មហាក្សត្រ​យាង​សាកសួរ​សុខទុក្ខ ​ និង ​ព្រះរាជទានចែកអំណោ​យជូនប្រជាកសិករ​ក្រីក្រ​ នៅខេត្តកំពង់ស្ពឺ

    BY Khmernote Media July 26, 2019
    ព្រះ​​មហាក្សត្រ​យាង​សាកសួរ​សុខទុក្ខ ​ និង ​ព្រះរាជទានចែកអំណោ​យជូនប្រជាកសិករ​ក្រីក្រ​ នៅខេត្តកំពង់ស្ពឺ

    កំពង់ស្ពឺ៖ នាវេលាព្រឹកថៃ្ង​ទី២៦​ ខែកក្កដា​ ឆ្នាំ​២០១៩នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម​ សីហមុនី​ ព្រះ​​មហាក្សត្រ​ ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ស្ដេច​យាង​សាកសួរ​សុខទុក្ខ​ ​ព្រះរាជទានចែកអំណោ​យជូនប្រជាកសិករ​ក្រីក្រ​នៅ​ភូមិតានក​ ឃុំភក្កី​ ស្រុក​បរសេដ្ឋ​ ខេត្ត​កំពង់​ស្ពឺ​ ចំនួ​ន​ ៤៣៨គ្រួសារ​ សិស្សានុសិស្ស​ លោ​កគ្រូ​ អ្នក​គ្រូ ៣៧៩នាក់។

    ព្រះរាជអំណោយដែលព្រះអង្គប្រទានដល់ប្រជានុរាស្រ្តទាំង ៤៣៨គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ (មានមុង១ ភួយ១ សារុង១ និងក្រមា១) តង់កៅស៊ូ១ផ្ទាំង មី ១កេស ត្រីខ ១០កំប៉ុង ស្បែកជើងផ្ទាត់១គូរ អាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១ និងថវិកា ១០ម៉ឺនរៀល ៕

    ប្រភព៖ Royal du Cambodge

    Share This Post:
    MPO4D jitutoto mpo4d Mpoplay